‎គ្រោះថ្នាក់ចរាចរណ៍រថយន្តសាំយ៉ុងបុកជាមួយរថយន្ត‬ Tundra ស្លាប់៣នាក់ របួសធ្ងន់៥នាក់ នៅស្រុកជីក្រែង ខេត្តសៀមរាប

ខេត្តសៀមរាប - លោក សុខ សុទ្ធាវុធ អធិការនគរបាលស្តីទីស្រុកជីក្រែង ខេត្តសៀមរាប បានប្រាប់ឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយបានកើតឡើង នៅលើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិពោធិ៍សិរី ស្រុកជីក្រែង ខេត្តសៀមរាប បង្កឡើងដូចរថយន្តសាំយ៉ុងដឹកគ្នា៥នាក់ បុកជាមួយរថយន្ត Tundra ជិះគ្នា២នាក់ យ៉ាងពេញទំហឹង បណ្តាលស្លាប់៣នាក់ រងរបួសធ្ងន់៥នាក់។ ហេតុការណ៍កើតឡើងនៅម៉ោង១២:០៤នាទីថ្ងៃត្រង់ថ្ងៃទី១០ ខែឧសភានេះ ដោយរថយន្តទាំង២ បើកបរបញ្ច្រាស់ទិសគ្នា បុកយ៉ាងពេញទំហឹង ស្លាប់អ្នកបើកបររថយន្ត Tundra ម្នាក់ របួសធ្ងន់ម្នាក់ និងខាងរថយន្តសាំយ៉ុង ស្លាប់២នាក់របួសធ្ងន់៤នាក់ ត្រូវបានដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ៕

ប្រភព៖ ABC Cambodia Family 
‎គ្រោះថ្នាក់ចរាចរណ៍រថយន្តសាំយ៉ុងបុកជាមួយរថយន្ត‬ Tundra ស្លាប់៣នាក់ របួសធ្ងន់៥នាក់ នៅស្រុកជីក្រែង ខេត្តសៀមរាប ‎គ្រោះថ្នាក់ចរាចរណ៍រថយន្តសាំយ៉ុងបុកជាមួយរថយន្ត‬ Tundra ស្លាប់៣នាក់ របួសធ្ងន់៥នាក់ នៅស្រុកជីក្រែង ខេត្តសៀមរាប Reviewed by KHMER-INSIDER on May 10, 2016 Rating: 5