ចោរលួចលុយធនាគារបាងកកអស់ជាង ២៨ម៉ឺនដុល្លារ
ហេតុការណ៍បានផ្អើលឆោឡោឡើង
នៅពេលបុគ្គលិកធនាគារចូលធ្វើការពេលព្រឹក ស្រាប់តែពួកគេឃើញទូដែកធនាគារចំហ
ហើយសាច់ប្រាក់ ១០លានបាត និងប្រាក់បរទេសផ្សេងទៀត
ត្រូវបានបាត់សូន្យឈឹង។ បើតាមប្រភព
អនុសាខាមួយនេះផ្ដល់សេវាកម្មប្ដូរប្រាក់ដ៏ច្រើនបំផុតមួយទៅជាប្រាក់បរទេស។
ប៉ូលិសស្រុកឆាអាម
ទើបទទួលដំណឹងពីការលួចនៅម៉ោង ៧៖២០នាទីព្រឹកថ្ងៃច័ន្ទ
រួចក៏ចុះទៅកន្លែងកើតហេតុភ្លាមៗដែរ
តែមិនទាន់ទទួលបានតម្រុយអ្វីសោះ។
ប៉ូលិសបានសង្ស័យក្រុមចោរចូលតាមអគារជាប់ធនាគារ ដែលទ្វារដែកពុំបានចាក់សោឡើយ។
ចោរបានឡើងតាមដំបូលអគារ និងបានឆ្លងទៅកាន់ដំបូលធនាគារ
វាយបំបែកសោ និងចូលក្នុងអគារតែម្ដង។
ក្រុមចោរបានប្រើប៉ុស្តិ៍ផ្សាដែកបើកទូដែក
និងយកប្រាក់ទាំងនោះទៅដោយសុវត្ថិភាព។
ចំណែកតាមកាមេរ៉ាសុវត្ថិភាពនៅក្បែរធនាគារ
បានថតជាប់រថយន្ត Pickup
ពណ៌ប្រាក់បានចតនៅមុខអគារក្បែរធនាគារម៉ោងប្រមាណ
៩យប់ថ្ងៃអាទិត្យ និងបានបើកចេញទៅនៅម៉ោង ៣ទៀបភ្លឺ
ដោយមិនបានបើកភ្លើងចង្កៀងទៀតផង។ ពេលនេះ
ប៉ូលិសកំពុងស៊ើបអង្កេត
តែមិនទាន់មានដានសង្ស័យអ្វីមួយនៅឡើយទេ៕
ប្រភព៖ សប្បាយ
ចោរលួចលុយធនាគារបាងកកអស់ជាង ២៨ម៉ឺនដុល្លារ
Reviewed by KHMER-INSIDER
on
May 10, 2016
Rating:

មតិយោបល់