ក្មេងៗកូនអ្នកមានចិន បង្អួតភាព ឡូយឆាយ និងទ្រព្យសម្បត្តិ យ៉ាងសម្បើម លើបណ្តាញសង្គម
ចិន៖ កន្លងមកយើងធ្លាប់តែបានឃើញ ក្រុមយុវវ័យជាច្រើន ដែលជាកូនអ្នកមាន នៅឯបរទេសដូចជា រុស្ស៊ី អាមេរិក និងអង់គ្លេស ជាដើមនោះ នាំគ្នាបង្ហោះនូវរូបភាពជាច្រើនសន្លឹក ដែលបង្ហាញអំពីភាពឡូយឆាយ និងការចាយវាយដោយខ្ជះខ្ជាយ ដោយមិនខ្វល់អ្វីទាំងអស់ ក៏ព្រោះតែពួកគេជាកូនអ្នកមាន មិនខ្វះលុយចាយ បានធ្វើឲ្យអ្នកនិយម ប្រើប្រាស់បណ្តាញសង្គម មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
តែសម្រាប់លើកនេះវិញ គឺជាក្រុមក្មេងៗដែល ជាកូនអ្នកមាន
របស់មហាសេដ្ឋីចិន វិញម្តងដែលបាន ធ្វើការបង្ហោះនូវរូបភាពជាច្រើនសន្លឹក
អំពីការប្រើប្រាស់របស់របរថ្លៃៗ ការធ្វើដំណើរកំសាន្តដោយ ប្រើប្រាស់មធ្យោបាយ
ដែលមានតម្លៃថ្លៃ ការប្រើប្រាស់រថយន្ត ដ៏មានតម្លៃថ្លៃ និងការទទួលទានអាហារ
អស្ចារ្យជាច្រើនផ្សេងទៀត។
ជាងនេះទៅទៀត ក្រុមក្មេងៗនៃកូនអ្នកមាន ទាំងនោះក៏ធ្លាប់បាន
បង្ហាញខ្លួននៅតាម កញ្ចក់ទូរទស្សន៍ ដើម្បីលាតត្រដាងអំពីបទពិសោធន៍
នៅក្នុងជីវិតរបស់ពួកគេ ទាក់ទងនឹងការចាយវាយខ្ជះខ្ជាយច្រើន ហួសសម្បើមនេះផងដែរ។
ដោយហេតុនេះហើយ ទើបញ៉ាំងឲ្យ លោកប្រធានាធិបតីចិន Xi
Jinping ព្យាយាមធ្វើការហាមឃាត់ ក្រុមក្មេងៗទាំងនោះ
ក្នុងបំណងកុំឲ្យមានការ ចាយប្រាក់ខ្ជះខ្ជាយ ដែលអាចនាំឲ្យមាន
ការប៉ះពាល់ដល់សង្គមជាតិផងដែរ។
តែយ៉ាងណាមិញ ការខិតខំប្រឹងប្រែងចាត់វិធានការទប់ស្កាត់
របស់ប្រធានាធិបតី Jinping ទំនងជាអាចនឹងមិនមានប្រសិទ្ធភាពនោះទេ
ប្រសិនបើពួកក្រុមយុវវ័យទាំងនោះ មិនព្រមបញ្ឈប់ នៅតែមានសកម្មភាពបង្អួតទ្រព្យសម្បត្តិ
លើបណ្តាញទំនាក់ទំនងសង្គម បន្តទៅទៀតនោះ៕
តោះកុំបាច់រង់ចាំយូរ ទៅទស្សនារូបភាពទាំងនោះ ទាំងអស់គ្នា៖
ប្រភព៖ Khmerload
ក្មេងៗកូនអ្នកមានចិន បង្អួតភាព ឡូយឆាយ និងទ្រព្យសម្បត្តិ យ៉ាងសម្បើម លើបណ្តាញសង្គម
Reviewed by KHMER-INSIDER
on
May 12, 2016
Rating:

មតិយោបល់