ល្បិចថ្មី! ប្លន់ម៉ូតូពីស្រីស្អាត
រាជធានីភ្នំពេញ ៖ នារីម្នាក់ជិះម៉ូតូម៉ាក Zoomer-X ត្រឡប់ពីដើរលេងនៅកោះពេជ្រ ក៏ត្រូវជនសង្ស័យ២នាក់ចាប់ទះកំភ្លៀង ហើយភ្ជង់ប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព ដាក់ដូចជាករណីសង្សារឈ្លោះគ្នា កាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី១ ឧសភា តាមបណ្តោយផ្លូវ១៨២ ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា ។
ប្រភពឱ្យដឹងថា
មុនពេលកើតហេតុ ជនរងគ្រោះមានគ្នា៥នាក់ ក្នុងនោះប្រុសម្នាក់
ហើយរូបនាងជិះម៉ូតូម៉ាក Zoomer-X ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FC9671
ទើបនឹងមកពីដើលេងនៅកោះពេជ្រ ដោយបើកតាមបណ្តោយ១២៥ កែងផ្លូវ១៨២
ក្នុងទិសដៅពីកើតទៅលិចនៅម្តុំផ្សារអូរប្ញស្សី ។
ពួកគេបានបែកផ្លូវគ្នាជាមួយមិត្តភក្តិ
ហើយជនរងគ្រោះក៏បានជូនមិត្តភក្តិត្រឡប់ទៅផ្ទះវិញ
ក៏ស្រាប់តែមានជនសង្ស័យ២នាក់ ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម
ជិះម៉ូតូម៉ាកZoomer-X ដូចគ្នាពណ៌.ស
មិនចាំស្លាកលេខបានមកធ្វើសកម្មភាពភ្ជង់ប្លន់
យកម៉ូតូពីនារីរងគ្រោះនឹងបានទះកំផ្លៀង៣កំផ្លៀង
ហើយជិះយកម៉ូតូរត់គេចខ្លួនបានស្រមោល ។
ក្រោយកើតហេតុ
ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលបឹងព្រលិតជួយអន្តរាគមន៍
។
ប្រភព៖ កោះសន្ថិភាព
ល្បិចថ្មី! ប្លន់ម៉ូតូពីស្រីស្អាត
Reviewed by KHMER-INSIDER
on
May 06, 2016
Rating:

មតិយោបល់