អណ្តូងប្រេងកាតខ្មែរប្លុក A មួយអាចរកចំណូលបានប្រមាណ 1700លានដុល្លារ
តំបន់ព័ទ្ធជុំវិញបឹងទន្លេសាបក៏មានប្រេង
និងឧស្ម័នហ្គាសផងដែរ ដែលបច្ចុប្បន្នស្រាវជ្រាវដោយក្រុមហ៊ុនវៀតណាម ចិន
ជប៉ុន និងចិន ដែលមានច្បាប់អនុញ្ញាតិដោយរាជរដ្ឋាភិបាល ។
ចំពោះតំបន់ដែនទឹកមានចំនួន៧តំបន់ដែលបនាផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនទាំងនោះរួចអស់ហើយ
។ រីឯដែនគោកមាន៣តំបន់ គឺតំបន់ទី១២,១៥ និង១៧ ដែលនៅមានប្រេងរាយបាយនៅក្នុងប្រទេសដូចជា
ខេត្តកំពង់ធំ ព្រះវិហារ និងខេត្ត សៀមរាប ជាដើម ។
បច្ចុប្បន្នមានក្រុមហ៊ុនបរទេសចំនួន៦០បានទទួលអាជ្ញាប័ណ្ណក្នុងការរុករកដែលភាគច្រើនជាក្រុមហ៊ុនចិន
និងក្រុមហ៊ុនវៀតណាម ។
ក្រុមហ៊ុនឆេវរ៉ុន របស់អាមេរិកជាក្រុមហ៊ុនដំបូងគេដែលទទួលបានអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាលកម្ពុជាក្នុងការវិនិយោគលើឧស្ម័នប្រេង
។ ប៉ុន្តែថ្មីៗនេះក្រុមហ៊ុននេះបានលក់ទៅឱ្យក្រុមហ៊ុនអន្តរជាតិមួយឈ្មោះថា
គ្រីសអេណឺជី ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ។ ក្រុមហ៊ុននេះត្រូវគេរំពឹងថា
នឹងអាចបូមបានប្រេងឆៅដល់ទៅ២ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ ។
ទោះជាយ៉ាងក្តីចំនួននេះមិនត្រូវគេរំពឹងថា
តម្លៃប្រេងនៅកម្ពុជាអាចនឹងធ្លាក់ចុះយ៉ាងណានោះទេ
ដោយការចម្រាញ់ប្រេងឆៅគេនៅមិនទាន់ច្បាស់ថាធ្វើនៅប្រទេសកម្ពុជា ឬដឹកទៅប្រទេសផ្សេងនោះទេ
។
ក្រុមហ៊ុនឃ្លាំមើលនិយាយថា
ការទាញយកប្រេងឧស្ម័នធម្មជាតិអាចអស់ទៅវិញនៅត្រឹមរយៈពល៣០ឆ្នាំបន្ទាប់
បើរាជរដ្ឋាភិបាលយកចំណូលពីប្រេងទៅអភិវឌ្ឍន៍វិស័យផ្សេងៗ ដូចជា
វិស័យអប់រំសុខាភិបាល ឬវិស័យកសិកម្មជាអាទិភាព ។ នៅរយៈពេល៤ទៅ៥ឆ្នាំក្រោយពីការបូបប្រេងនៅកម្ពុជានឹងមានការរីកចម្រើនលើគ្រប់វិស័យ
ដែលធ្វើឱ្យសេដ្ឋកិច្ចខ្មែររីកលូតលាស់ឆាប់រហ័ស
ហើយដល់ពេលនោះកម្ពុជាមិនចាំបាច់ពឹងផ្អែកតែលើវិស័យប្រេងតែមួយមុខសម្រាប់យកមកអភិវឌ្ឍន៍ប្រទេសនោះទេ
ពោលគឺវិស័យអាទិភាពខាងលើនោះក៏មានការហក់ឡើងខ្ពស់ក្នុងការជួយដល់កំណើនសេដ្ឋកិច្ចកម្ពុជាទុកសម្រាប់ក្មេងជំនាន់ក្រោយៗគ្រប់ជំនាន់ទៀត
សម្រាប់ធ្វើឱ្យកម្ពុជាក្លាយជាកូននាគសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ានមិនចាញ់សិង្ហបុរីប៉ុន្មានតេ
។
យោងតាមការព្យាករណ៍របស់អង្គការមូលនិធិរូបិយប័ណ្ណអន្តរជាតិ
IMF បានប៉ាន់ប្រមាណថា
នៅឆ្នាំ២០២១កម្ពុជានឹងអាចរកចំណូលបាន១៧០០លានដុល្លារ នេះបើគិតពីប្លុក A
តែមួយដែលចំនួនដ៏ច្រើនលើសលប់នេះកម្ពុជានឹងអាចក្លាយជាកូននាគសេដ្ឋកិច្ចនៅអាស៊ីក៏ថាបាន
៕
ប្រភព៖ dtn-news
អណ្តូងប្រេងកាតខ្មែរប្លុក A មួយអាចរកចំណូលបានប្រមាណ 1700លានដុល្លារ
Reviewed by KHMER-INSIDER
on
April 28, 2016
Rating:

មតិយោបល់