Galaxy Note 6 អាចនឹងមានអេក្រង់កោង
ស្មាតហ្វូនដែលមានអេក្រង់កោងរបស់ Samsung គឺជាផលិតផលដែលទទួលបានការស្វាគមន៍ពីអ្នកប្រើប្រាស់ជាច្រើនជុំវិញពិភពលោក។ យោងតាម gsmarena បានឲ្យដឹងថាស្មាតហ្វូនជំនាន់ក្រោយរបស់ Samsung ម៉ូដែល Galaxy Note 6 គឺនឹងមានបំពាក់នូវអេក្រង់កោង។
ចំពោះ Galaxy Note 6 គឺអាចនឹងចេញលក់ក្នុងខែកក្កដា
ឬ សីហា ឆ្នាំ ២០១៦ ដោយខាង Samsung បានធ្វើតេស្តរួចរាល់សម្រាប់ស្មាតហ្វូនម៉ូដែលនេះ។
Galaxy Note 6 ត្រូវបានគេសន្និដ្ឋានថាមានពីរម៉ូដែល គឺម៉ូដែល Note 6
និង Note 6 Edge (មានអេក្រង់កោង)។ វាមានបំពាក់នូវអេក្រង់ទំហំ ៥,៨អ៊ីញ
ប្រភេទ QHD Super AMOLED ហើយថែមទាំងមានកាមេរ៉ាក្រោយ ដែលអាចចាប់រូបភាពបានក្នុងកម្រិត
១២មេហ្គាភិចសែលផងដែរ។
Galaxy Note 6 ត្រូវបានគេអះអាងថាជាស្មាតហ្វូនដែលមានប្រតិបត្តិការលឿនបំផុតព្រោះវាមាន
RAM រហូតដល់ទៅ 6 GB អមជាមួយនូវបន្ទះឈីបប្រភេទ Exynos 8 Octa ជាឈីបដែលផលិតដោយ
Samsung ផ្ទាល់តែម្ដង។ ប៉ុន្តែទោះជាយ៉ាងណា សម្រាប់ការដឹងពីរូបរាង និងលក្ខណៈលម្អិតពិតនានារបស់
Galaxy Note 6 គឺមានតែរងចាំការបង្ហាញជាផ្លូវការរបស់ Samsung តែប៉ុណ្ណោះ៕
ប្រភព៖ សប្បាយ
Galaxy Note 6 អាចនឹងមានអេក្រង់កោង
Reviewed by KHMER-INSIDER
on
April 23, 2016
Rating:

មតិយោបល់