ប្រាក់១៥៦លានដុល្លារសម្រាប់កសាងពហុកីឡដ្ឋានត្រៀមស៊ីហ្គេម២០២៣
កម្ពុជាគ្រោងចំណាយប្រាក់ចំនួន ១៥៦លានដុល្លារអាមេរិក សម្រាប់កសាងពហុកីឡដ្ឋានមរតកតេជោសែន (Main Stadium) ដែលបានសម្រេចកាលពីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តផែនការមេត្រៀម SEA GAMES សម្រាប់ឆ្នាំ២០២៣ កម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោក ផៃ ស៊ីផាន
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានឲ្យដឹងថា
ថវិកាសម្រាប់ការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោសែន ជាជំនួយហិរញ្ញប្បទាន
ឥតសំណងរបស់រាជរដ្ឋាភិបាលចិន ដែលមានចំនួនទឹកប្រាក់ប្រមាណ
១៥៦លានដុល្លារអាមេរិក។ ពហុកីឡដ្ឋាននេះគ្រោងចាប់ផ្ដើម
បើកការដ្ឋានសាងសង់ដើមឆ្នាំ២០១៧
និងបញ្ចប់ឲ្យបានរួចរាល់ទាំងស្រុងនាឆ្នាំ២០២០។
សម្ដេចតេជោនាយករដ្ឋមន្ត្រីជ្រើសរើសប្លង់ស្ថាបត្យកម្មរួចហើយ។
ចំណែកការកសាងពហុកីឡដ្ឋានមរតកតេជោដំណាក់កាលទី១ គឺអាងហែលទឹក
កីឡាក្នុងសាល អគារស្នាក់នៅកីឡាករចំនួន ៣០០នាក់ និងតារាងបាល់ទាត់ខាងក្រៅ
តារាងវាយកូនបាល់ តារាងបាល់ទះ និងផ្លូវលូមួយគ្រោងនឹងបញ្ចប់ចុងឆ្នាំ២០១៦នេះ។
ដំណាក់កាលទី២ គឺ Main Stadium សម្រាប់រៀបចំការប្រកួតបាល់ទាត់
និងដំណាក់កាលទី៣ នឹងកសាងទីលានកីឡាមួយចំនួនទៀត៕
ប្រាក់១៥៦លានដុល្លារសម្រាប់កសាងពហុកីឡដ្ឋានត្រៀមស៊ីហ្គេម២០២៣
Reviewed by KHMER-INSIDER
on
April 24, 2016
Rating:

មតិយោបល់