ចង់​ដឹង​ទេ Facebook អាច​រក​លុយ​​​​ពី​អ្នក​ប្រើប្រាស់​​ម្នាក់ៗ​បាន​ប៉ុន្មាន​?

របាយការណ៍​​ហិរញ្ញវត្ថុ​ប្រចាំ​ត្រីមាស​ទី​មួយ​ ឆ្នាំ​២០១៦​​ ដែល​​បញ្ចេញ​ដោយ​ Facebook បាន​បង្ហាញ​ថា​ ក្រុមហ៊ុន​នេះ​អាច​រក​ចំណូល​សរុប​បាន​ដល់​ទៅ​ ៥,៣៨​ពាន់​លាន​ដុល្លារ។ ជា​មួយ​គ្នា​នេះ​ក៏​បាន​បង្ហាញ​ពី​ចំណូល​​អាច​រក​បាន​ពី​អ្នក​ប្រើ​ប្រាស់​ម្នាក់ៗ​ ដែល​បច្ចុប្បន្ន​មាន​ចំនួន​ ១,៦៥​ពាន់​លាន​នាក់។

ជា​បន្ត​គឺ​​តំបន់​នៅ​សហភាព​អឺរ៉ុប​ដោយ​អ្នក​ប្រើ​ប្រាស់​ម្នាក់ៗ​អាច​ជួយ​ឲ្យ​ Facebook រក​ចំណូល​​ជា​មធ្យម​បាន​ ៣,៩៨​ដុល្លារ។ ចំណែក​ឯ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ឯ​នេះ​វិញ​ Facebook រក​ទាញ​យក​ថវិកា​ជា​មធ្យម​​បាន​​ ១,៥៦​ ដុល្លារ​ពី​អ្នក​ប្រើ​ម្នាក់។

នៅ​តំបន់​ដទៃ​ទៀត​ក្នុង​ពិភពលោក​ Facebook អាច​រក​ចំណូល​បាន​ជា​មធ្យម​គឺ​ ០,៩១​ដុល្លារ​ ពី​អ្នក​ប្រើ​ប្រាស់​ម្នាក់។ បើ​គិត​ជា​រួម​នៃ​​អ្នក​ប្រើ​ប្រាស់​ជុំវិញ​ពិភពលោក​​​​គឺ​ពួក​គេ​អាច​ជួយ​ឲ្យ​ Facebook រក​ចំណូល​ជា​មធ្យម​បាន​ ៣,៣២​ ដុល្លារ។

ចំណូល​ដែល​ Facebook អាច​រក​បាន​ពី​អ្នក​ប្រើ​ប្រាស់​របស់​ខ្លួន​គឺ​​រួម​បញ្ចូល​ទាំង​ កម្រៃ​សេវាកម្ម និង​​ បាន​​​ពី​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ ដែល​ជា​ប្រភព​ចំណូល​​ដ៏​ធំ​មិន​ចេះ​រីង​ស្ងួត៕​​

ប្រភព៖ សប្បាយ
ចង់​ដឹង​ទេ Facebook អាច​រក​លុយ​​​​ពី​អ្នក​ប្រើប្រាស់​​ម្នាក់ៗ​បាន​ប៉ុន្មាន​? ចង់​ដឹង​ទេ Facebook អាច​រក​លុយ​​​​ពី​អ្នក​ប្រើប្រាស់​​ម្នាក់ៗ​បាន​ប៉ុន្មាន​? Reviewed by KHMER-INSIDER on April 28, 2016 Rating: 5