​បុរស​​ជាប់​គុក​២២​ឆ្នាំ​ទាំង​​គ្មាន​កំហុស​ ​​ស្រក់​ទឹក​ភ្នែក​​ពេល​ឃើញ​កូន​ទទួល​សញ្ញាប័ត្រ


​លោក​ Eddie Bolden ​ត្រូវ​បាន​ជាប់​ពន្ធនាគារ​​​​រយៈ​ពេល ២២​ឆ្នាំ​​​ដោយ​​គ្មាន​កំហុស​​នៅ​​​​​រដ្ឋ Illinois សហរដ្ឋ​អាមេរិក​ ​​ក្រោម​​បទ​ចោទ​​​ថា​បាន​​សម្លាប់​​បុរស​២នាក់។ Eddie Bolden ​ត្រូវ​​បាន​តុលាការ​​ដោះលែង​​ឲ្យ​មាន​សេរីភាព​ឡើង​​​វិញ​​នៅ​សប្ដាហ៍​នេះ​ ក្រោយ​រក​ឃើញ​​ថា​គ្មាន​កំហុស​ ​និង​ចំ​ពេល​​កូន​ប្រុស​​របស់​ខ្លួន​​​​ឡើង​​ទទួល​សញ្ញាប័ត្រ​​ផង។

កូន​​ប្រុស​​វ័យ​ ​២១​ឆ្នាំ​​​ឈ្មោះ Dom បាន​​រៀន​ចប់​​​​ថ្នាក់​ឧត្ដម​សិក្សា​នៅ​មហាវិទ្យាល័យ Goshen​។ ​លោក​ Eddie និយាយ​ថា​​ ​ខ្ញុំ​រំជួល​ចិត្ត​​​​យ៉ាង​ខ្លាំង​ ពេល​​ឃើញ​កូន​ខ្ញុំ​​ដើរ​លើ​​ឆាក​​​ថ្ងៃ​ទទួល​សញ្ញាប័ត្រ ​​ដែល​ធ្វើ​​ឲ្យ​ខ្ញុំ​មិន​អាច​ទប់​ទឹក​ភ្នែក​បាន។ ក្រោយ​​ឃើញ​កូន​ស្លៀក​ពាក់​អាវ​ធំ ​ពាក់​មួក​ ​គាត់​បាន​​ដើរ​​សំដៅ​ទៅ​ឱប​កូន​​​​ទាំង​ក្ដុកក្ដួល​ចិត្ត ​និង​​ទឹក​ភ្នែក​ហូរ​បណ្ដើរ​​ដោយ​​បន្ថែម​ថា​ ​ពុក​មិន​នឹក​​ស្មាន​ថា​​មាន​ថ្ងៃ​​ឃើញ​កូន​បែប​នេះ​ទេ

ឪពុក​​បាន​​ប្រាប់​​កូន​ប្រុស​​​​​​នៅ​ថ្ងៃ​​​​ទទួល​សញ្ញាប័ត្រ​​ កាល​ពី​ថ្ងៃ​អាទិត្យ​មុន​ទាំង​ភ្នែក​​ប្រែ​ជា​ក្រហម​​ថា ​​ពេល​ជាប់​ឃុំ​​​​ដោយ​​អយុត្តិធម៌​​​​ ​​មាន​ថ្ងៃ​ជា​ច្រើន​​ ពុក​​​មិន​ចង់​រស់​ទៀត​ ​តែ​​​​​ដោយសារ​​កូន​ៗ​​​ទើប​​​​​ពុក​មិន​អាច​​បញ្ចប់​ជីវិត​បាន ​​​ព្រោះ​​​វា​នឹង​ធ្វើ​​ឲ្យ​កូន​ៗ​កាន់​តែ​ឈឺ​ចាប់​ទៀត​​ ​​​​បើ​កូន​គ្មាន​ឪពុក។ ​​អរគុណ​កូន​ប្រុស​ទាំង​ពីរ​​​ ​​ដែល​ធ្វើ​ឲ្យ​ឪពុក​​​​​​បន្ត​​ជីវិត​រស់​​​ដល់​ថ្ងៃ​នេះ


ប្រភព៖ សប្បាយ
​បុរស​​ជាប់​គុក​២២​ឆ្នាំ​ទាំង​​គ្មាន​កំហុស​ ​​ស្រក់​ទឹក​ភ្នែក​​ពេល​ឃើញ​កូន​ទទួល​សញ្ញាប័ត្រ ​បុរស​​ជាប់​គុក​២២​ឆ្នាំ​ទាំង​​គ្មាន​កំហុស​ ​​ស្រក់​ទឹក​ភ្នែក​​ពេល​ឃើញ​កូន​ទទួល​សញ្ញាប័ត្រ Reviewed by KHMER-INSIDER on April 27, 2016 Rating: 5