តុលាការ​​សៀមរាប​​ សម្រេច​​ឲ្យ​អ្នក​មាន​អំណាច​រំលោភ​យក​ដី​ ​ឈ្នះក្ដី​ ​ភាគី​រង​គ្រោះ​​​ អំពាវនាវ​ឲ្យ​​ជួយ​រក​ភាព​យុត្តិធម៌

សៀមរាប ​៖ ​មន្ត្រី​នគរបាល​ខេត្តសៀមរាប​ម្នាក់ ​ស្នើសុំ​ការ​ជួយ​រក​ដំណោះស្រាយ​ពី​សំណាក់​ប្រមុខ​នៃ​រាជ​រដ្ឋាភិបាល​ និង​ក្រសួងយុត្តិធម៌ ​ករណី​​រំលោភ​យក​ដី​ពី​សំណាក់​​ អ្នក​មានអំណាច​ ខណៈ​ឪពុក​របស់​ខ្លួន​បាន​ស្លាប់​បាត់​ទៅ​។

លោក​ ទង់ វណ្ណដា ​រស់នៅ​ភូមិ​សាលា​កន្សែង ​សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​ បាន​ឲ្យ​ដឹងថា​ ​ខ្លួន​ជា​ ម​ន្ត្រី​នគរបាល​ក្រុង​សៀមរាប​ម្នាក់​ ហើយ​ឪពុក​ក៏​ជា​ប៉ូលិស​ ដែរ ​តែ​គាត់​បាន​ស្លាប់​បាត់​ទៅ​ហើយ​ដោយ​បន្សល់ទុក​ឲ្យ​រូប​លោក​ និង​ម្តាយ ប្អូនៗ​រស់នៅ​កំព្រា ​។​លោ​ក​ បន្តថា ​គ្រាន់តែ​ឪពុក​របស់​លោក​ បាន​លាចាក​លោក​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង​ក៏​មាន ​ពូ ​មីង ​របស់​ខ្លួន​ចំនួន​៥​នាក់​ មក​ប្តឹង​ទាមទារ​យក​ដី​ដែល​ជា​កេរ្តិ៍​របស់​ឪពុក​ខ្លួន ​ដែល​រដ្ឋ​បាន​បែងចែក​ឲ្យ​មន្ត្រីរាជការ​ កាលពី​ឆ្នាំ​១៩៨៥​ មក​ម្ល៉េះ ​។​លោក​ បន្តថា ពូ មីង​ ទាំង​៥​នាក់​ ដែល​បាន​ប្តឹង​ទាមទារ​យក​ដី​នោះ​មានឈ្មោះ ​ទី​១. ទង់​ លីន​,​ទី​២ ទង់ ​ណាវី​ទី​ ៣. វណ្ណ ប៊ុន​ណា ​ទី​៤. ​ទង់ ប៊ុន ​ណា​រ៉ា ទី​៥. ​ទង់​ ប៊ុន ណា​រ៉ុ​ប​។​


លោក​ បន្តថា​ ដោយសារតែ​ ពូ​ មីង​ របស់​គាត់​គឺជា​អ្នក​មានអំណាច​និង​មាន​លុយ​ច្រើន ​ត្រូវបាន​ឈ្នះក្តី​រហូត​តាំង​​ពី​តុលាការខេត្ត​ មកដល់​តុលាការ​ សាលាឧទ្ធរណ៍​។​លោក​ បន្តទៀត​ថា ​ខាង​លោក​មាន​ក្រដាស​សម្គាល់​ក្បាលដី​ និង​ព្រំ ដី ​លេខ​១២០៧៤០៦​ ចុះ​ថ្ងៃទី​០៥​ខែ​កុម្ភៈ ឆ្នាំ​២០១០​ នៃ​ការ​ចុះបញ្ជី​ដី ​មាន​លក្ខ​ណៈ ​ជា​ប្រព័ន្ធ លេខ​ក្បាលដី​ ១២៦៣ ​ស្ថិតនៅ​ភូមិ​គ្រួស ​សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​ដែល​​ មាន​ម្ចាស់​ដី ​ឈ្មោះ ​ទង់ ​ប៊ុន​ណ្ណា​រ៉េត​ គឺជា​​ឪពុក​របស់​ខ្លួន​ ​ទំហំ​៦០​ម៉ែត្រ​គុណ​៦០​ម៉ែត្រ​។​

ក្នុង​ការ​តតាំង​បណ្ដឹង​នោះ​ម្តាយ​របស់​លោក ​ឈ្មោះ ​ហ៊ុត ​គឹម​សេង ​និង​បងប្អូន​របស់​លោក​ចំនួន​៥​នាក់​ បាន​ប្រគល់​ការងារ​ឲ្យ​លោក​ចេញមុខ​ព្រោះ​លោក​ ជា​កូនច្បង​។​លោក​ បន្ថែមថា​ ខាង​លោក​មាន​ឯ​កសារ​ដី​ច្បាស់​លាស់​ថា​ ជា​ដី​របប​របស់​ឪពុក​លោក​តែ​ខាង​ភាគី​ ពូ​ មីង ​របស់​លោក​គ្មាន​ឯកសារ​ កាន់កាប់​ទាំងនោះ​ សោះ​ តែ​តុលាការ​បាន​កាត់​ឲ្យ​ភាគី​ពូ​មីង ​របស់​លោក​ជា​អ្នកឈ្នះ​ដដែល​អញ្ចឹង​ ហើយ​ ទើប​លោក​បាន​ដាក់​ពាក្យ​ មួយ​ទៅ​ក្រសួងយុត្តិធម៌​ឲ្យ​ចុះ​អធិការកិច្ច​លើ​ករណី​​នេះ ​តែ​ហាក់​នៅ​មិន​ទាន់​មាន​ពន្លឺ​សោះឡើយ​។​ចុងក្រោយ​នេះ​ ក្រុម​គ្រួសារ​របស់​លោក​បាន​សំណូមពរ​ទៅ​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ និង​សម្តេច​កិត្តិ​ព្រឹត្តិ​បណ្ឌិត ​ប៊ុនរ៉ានី​ ហ៊ុនសែន ​មេត្តា​ជួយ​រក​ភាព​យុត្តិធម៌​ឲ្យ​គ្រួសារ​របស់​លោក​ផង​ ត្បិត​អី​ខាង ​ពូ​មី​ង ​របស់​លោក​មានអំណាច​និង​លុយ​បាន​ឈ្នះក្តី​នៅ​តុលាការខេត្ត​ និង​សាលាឧទ្ធរណ៍​ ហើយ​នៅឡើយ​តែ​តុលាការ​កំពូល​១​ទៀត​ប៉ុណ្ណោះ​ អស់ហើយ​។
ទាក់ទិន​ទៅ​នឹង​ករណីនេះ ​ក្រសួងយុត្តិធម៌​គួរ​តែមាន​វិធានការ​ស៊ើប​អង្កេត​លើ​ករណី​ នេះ​ឡើងវិញ​ផង ​ដើម្បី​ឲ្យ​ភាគី​ជនរងគ្រោះ​ទទួល​យក​បាន​នូវ​ភាព​យុត្តិធម៌​៕

ប្រភព៖ Bayontv
តុលាការ​​សៀមរាប​​ សម្រេច​​ឲ្យ​អ្នក​មាន​អំណាច​រំលោភ​យក​ដី​ ​ឈ្នះក្ដី​ ​ភាគី​រង​គ្រោះ​​​ អំពាវនាវ​ឲ្យ​​ជួយ​រក​ភាព​យុត្តិធម៌ តុលាការ​​សៀមរាប​​ សម្រេច​​ឲ្យ​អ្នក​មាន​អំណាច​រំលោភ​យក​ដី​ ​ឈ្នះក្ដី​ ​ភាគី​រង​គ្រោះ​​​ អំពាវនាវ​ឲ្យ​​ជួយ​រក​ភាព​យុត្តិធម៌ Reviewed by KHMER-INSIDER on April 27, 2016 Rating: 5