គុំយូរហើយ ​ឃើញ​ពេលរាំធុងបាស់ ព្រួតសម្លាប់


ខេត្ត​ត្បូងឃ្មុំ​ ៖ កម្មវិធី​​រាំ​​ធុងបាស់មួយ​កន្លែង ស្ថិត​​នៅ​ភូមិ​ចំបក់ ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរ បាន​ក្លាយទៅជា​​ជម្លោះ​ រហូតប្រើ​​ហិ​ង្សា​ដោយ​​យុវជន​​ម្នាក់​​ឈ្មោះ​រឿ​ន រ​ដ្ឋា អាយុ​២៩​ឆ្នាំ ត្រូវ​​​មនុស្ស​មួយ​ក្រុម​​ព្រួត​វាយ​​នឹង​​ខ្នងពូថៅ​រ​ហូត​ដល់​​ស្លាប់ ដែល​ហេតុ​ការ​ណ៍នេះ​កើត​ឡើង​​ កាលពី​វេលា​ម៉ោង​២រំលងអ​ធ្រា​ត្រ​ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១៩ មេ​សា ២០១៦ ហើយ​​មក​ដល់​រសៀល​ថ្ងៃ​​ដដែល​ មិន​ទាន់​ត្រូវ​​បាន​សមត្ថកិច្ច​ឃាត់​​ជនសង្ស័យណា​ម្នាក់​បាន​ឡើយ​​ ។

ប្រភព​ពី​នគរបាល​ស្រុក​តំបែរ​​ឱ្យ​​ដឹងថា នៅ​ត្រង់​ចំណុច​ភូម​ចំបក់ បាន​ដាក់​ធុងបាស់​រាំកម្សាន្ត​លេង​ ដើម្បី​អបអរសាទរ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជា​តិខ្មែរ ដោយ​មាន​អ្នក​ភូមិ ​និង​មនុស្ស​ម្នា​ជា​ច្រើន ​នាំគ្នា​មក​រាំ​កម្សាន្ត​​សប្បាយ​លេង ក្នុង​នោះ​មាន​អ្នក​រង​គ្រោះ​ឈ្មោះ រ​ដ្ឋា ​នៅទីនោះ​ដែរ ដោយគេមិន​ដឹងថា អ្នក​រង​គ្រោះ​មាន​ទំនាស់​អ្វី​ជាមួយ​អ្នក​​ណា​នោះ​ទេ ​ហើយ​ក៏​មិន​ទាន់​ស្រាវជ្រាវ​ដឹង​មូល​ហេតុ​នៃ​ទំនាស់​ដោយសារ​រឿង​អ្វី​ដែរ ។


​សាក​សព​បុរស​រងគ្រោះ ​ត្រូវ​​​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​​កាលពី​​យប់​រំលង​អធ្រាត្រ​ ឈាន​ចូល​​ថ្ងៃ​ទី​១៩​ មេ​សា ២០១៦ ដោយ​សមត្ថ​កិច្ច​​មូលដ្ឋាន​បាន​​​ព័ទ្ធ​មិន​អនុញ្ញាត​​អ្នក​ណា​ចូល​ទៅ​ទីនោះឡើយ​ រហូត​ដល់​ភ្លឺ​ ទើប​សមត្ថកិច្ច​​ទៅ​ទៅ​ពិនិត្យ​ រួមទាំង​ស្ថាប័ន​ពេទ្យ​ផង​ ដោយ​ឃើញ​នៅ​លើ​ខ្លួនសព ​មាន​ស្លាកស្នាម​ត្រង់​ច​ញ្ចើ​ម ដើមទ្រូងមាន​វាយ​នឹង​ខ្នងពូថៅ ទើប​បណ្តាលឱ្យ​​ស្លាប់​ដូចនេះ  ។

គុំយូរហើយ ​ឃើញ​ពេលរាំធុងបាស់ ព្រួតសម្លាប់ គុំយូរហើយ ​ឃើញ​ពេលរាំធុងបាស់ ព្រួតសម្លាប់ Reviewed by KHMER-INSIDER on April 19, 2016 Rating: 5