មុននេះបន្តិច ស៊ន សៀវម៉ី ទទួលប្រាក់រង្វាន់៩៣លានរៀល
រាជធានីភ្នំពេញ
៖បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងថា
នៅទីស្តីការក្រសួងអប់រំ យុវជននិងកីឡាវេលាម៉ោង៤រសៀលថ្ងៃទី២៦ មេសា ២០១៦
មានរៀបចំពិធីប្រគល់ប្រាក់រង្វាន់ជូនដល់កីឡាការិនីជម្រើជាតិតៃក្វាន់ដូ
កញ្ញា ស៊ន សៀវម៉ី
ដែលទទួលបានមេដាយមាសនិងប្រាក់ពីការចួលរួមប្រកួតជម្រុះអូឡាំពិករដូវក្តៅនៅប្រេស៊ីលនិងជើងឯកអាស៊ីនៅប្រទេសហ្វីលីពីនកាលពីពេលថ្មីៗនេះ
និងកីឡាការិនី ឈឿង ពុទ្ឋារីម ទទួលបានមេដាកសំរឹទ្ឋ
និងគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូង លោក ឆយ យ៉ុងសុកផងដែរ ។
សេចក្តីរាយការណ៍បានបន្តថា
ពិធីប្រគល់ប្រាក់រង្វាន់នេះប្រព្រឹត្តតៅក្រោមអធិបតីលោក ហង់ ជួនណារ៉ុន
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា និងថ្នាក់ដឹកនាំក្រសួងអប់រំ
និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាជាច្រើនរូបទៀត ។
ប្រភពបន្តថា សម្រាប់ សៀវ
ម៉ី ទទួលបានប្រាក់រង្វាន់សរុប៩៣លានរៀល
(មេដាយមាស៨០លាននិងប្រាក់១៣លានរៀល ) កីឡាការិនី ឈឿង ពុទ្ឋារីម
ទទួលបានប្រាក់រង្វាន់ ១១លានរៀល និងលោកគ្រូ ឆយ យ៉ុងសុក ទទួលបាន
១៣លានរៀល ៕
ប្រភព៖ កោះសន្ថិភាព
មុននេះបន្តិច ស៊ន សៀវម៉ី ទទួលប្រាក់រង្វាន់៩៣លានរៀល
Reviewed by KHMER-INSIDER
on
April 26, 2016
Rating:

មតិយោបល់