ឡានរូបរាងចម្លែកជាងគេក្នុងលោកបង្ហាញខ្លួននៅចិន
រថយន្តមួយម៉ូដែលនោះមានឈ្មោះថា Kalman ដែលជាផលិតផលរបស់ក្រុមហ៊ុនចិន
IAT។ ត្បិតថារថយន្ត Kalman មានរចនាបថផ្នែកខាងក្រៅហាក់ចម្លែកបន្តិច ប៉ុន្តែបើក្រឡេកមើលផ្នែកខាងក្នុងរបស់រថយន្តប្រភេទ
SUV នេះវិញឃើញថាមានភាពពិសេសខ្លាំង។
Kalman ជារថយន្តមានកៅអីអង្គុយចំនួនបួន ដោយអ្នកដំណើរអង្គុយពីក្រោយត្រូវបានគេចាត់ទុកដូចជាស្ដេចយ៉ាងអ៊ីចឹង
ដោយផ្នែកខាងក្រោយរថយន្តមានបំពាក់ដោយទូរទឹកកក, ជើងទ្រ Tablet និងកែវដែលមានទំហំផ្សេងៗគ្នា។
ក្រុមហ៊ុន IAT បានឲ្យដឹងថារថយន្តខាងលើនឹងផលិតឡើងសាកល្បងចំនួន១០គ្រឿង
ដោយមួយគ្រឿងៗមានតម្លៃ ១២លានយ័ន (ប្រមាណ ១,៨៥លានដុល្លារ)។ យោងតាមវិបសាយ
Auto Sina បានឲ្យដឹងថា Kalman ប្រើប្រាស់ម៉ាស៊ីន V10 កម្លាំង ៣៦២សេះ ដែលមានទំហំ៦,៨លីត្រ៕
ប្រភព៖ សប្បាយ
ឡានរូបរាងចម្លែកជាងគេក្នុងលោកបង្ហាញខ្លួននៅចិន
Reviewed by KHMER-INSIDER
on
April 26, 2016
Rating:

មតិយោបល់