មនុស្ស​ប្រមាណ​៣៥០​លាន​នាក់​កំពុង​មាន​ជំងឺ​ដោយសារ​តែ​ញៀន Facebook

ការ​ញៀន​ហ្វេសប៊ុក​បាន​ក្លាយ​ជា​ជម្ងឺ​ធ្វើ​ឲ្យ​មនុស្ស​មាន​ភាព​មិន​ប្រក្រតី ​ដែល​ហៅ​ថា ​Facebook Addicted ​Disorder​។ ​មាន​មនុស្សប្រមាណ ​៣៥០​លាន​នាក់​នៅ​លើ​ផែនដី​កំពុង​កើត​ជម្ងឺ​នេះ​។

ឥទ្ធិពល​នៃ​ជំងឺ​នេះ​គឺ​បណ្ដាល​ឱ្យ​មនុស្ស​បាត់បង់​ស្មារតី​គិត​អ្វី​ផ្សេង​ក្រៅ​ពី​បើក Facebook ​ដើម្បី​បំបាត់​ស្ដ្រេស​ក្នុង​ខ្លួន។ លោក Lynlee Howard-Payne ​អ្នក​ចិត្ត​វិទ្យា​នៅ​សាកល​វិទ្យាល័យ ​Witwatersrand ​បាន​និយាយ​ថា​៖ “យើង​មិន​ទាន់​មាន​ទិន្នន័យ​ច្បាស់​ពី​អ្នក​កើតជំងឺ​នេះ​នៅ​តំបន់​អាហ្វ្រិក​នៅ​ឡើយ​ទេ ប៉ុន្តែ​ច្បាស់​ណាស់​ថា​មនុស្ស​ក្នុង​តំបន់​នេះ​ជា​ច្រើន​កំពុង​តែ​ឆ្លក់​វង្វែង​នឹង​វា។ បើ​តាម​ការ​ស្រាវជ្រាវ បញ្ហា​នេះ​អាច​នឹង​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​មិន​អាច​គ្រប់គ្រង​ខ្លួន​ឯង​បាន”។
លោក​គ្រូ​ខាង​លើ​បាន​បន្ថែម​ទៀត​ថា ​សាកល​វិទ្យា​និង​តាម​សាលា​នានា​នៅ​អាមេរិក​ កំពុង​តែ​ចាត់​វិធានការ​ចំពោះ​ ការ​លេង​កម្សាន្ត​តាម​Online ​ដែល​កំពុង​តែ​ពេញ​និយម​ខ្លាំង​មួយ​នេះ ដោយ​អាច​នឹង​កម្រិត​ពេល​វេលា​នៃ​ការ​លេង​របស់​មនុស្ស​ម្នាក់​ៗ។
បើ​តាម​ការ​បញ្ជាក់​ របស់​សាកល​វិទ្យាល័យ​ខាង​លើ​បាន​ឱ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​មាន​ប្រជាជន​ចំនួន​៣៥០​លាន​នាក់ ​ហើយ​ដែល​កំពុង​តែកើត​ជំងឺ​មួយ​នេះ ខណៈ​ដែល​អ្នក​លេង Facebook ​នៅ​លើ​លោក​នេះ​មាន​ប្រមាណ​ជា​ជាង​១​ពាន់​លាន​នាក់៕
ប្រភព៖ Angkor Post
មនុស្ស​ប្រមាណ​៣៥០​លាន​នាក់​កំពុង​មាន​ជំងឺ​ដោយសារ​តែ​ញៀន Facebook មនុស្ស​ប្រមាណ​៣៥០​លាន​នាក់​កំពុង​មាន​ជំងឺ​ដោយសារ​តែ​ញៀន Facebook Reviewed by KHMER-INSIDER on March 07, 2016 Rating: 5