សូរ្យគ្រាសនឹងកើតឡើងម៉ោង ៧ព្រឹកស្អែក កម្ពុជាក៏អាចមើលឃើញដែរ
បាតុភូតសូរ្យគ្រាសពេញឆ្នាំនេះដែលឱ្យឈ្មោះថា Total Solar Eclipse នឹងកើតឡើងចំថ្ងៃពុធទី៩ ខែមីនា ហើយប្រទេសដែលអាចមើលឃើញបាតុភូតនេះ គឺស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍រួមទាំងកម្ពុជាដែរ។
បើតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មាន the New York Times ប្រជាជននៅប្រទេសឥណ្ឌូណេស៊ី និងប្រ៊ុយណេ នឹងមើលសូរ្យគ្រាសកើតឡើងថ្ងៃពុធនេះ អំឡុងពីម៉ោង ៧ ទៅ ១១ព្រឹក។
អង្គការ NASA បានបញ្ជូនអ្នកវិទ្យាសាស្ត្រមួយក្រុមទៅប្រទេសឥណ្ឌូណេស៊ី ដើម្បីសិក្សាពីកម្រិត ពន្លឺ Aura នៃប្លាស្មាជះចេញខ្ចាត់ខ្ចាយដោយអេឡិចត្រុងដែលហ៊ុំព័ទ្ធជុំវិញព្រះអាទិត្យខណៈព្រះចន្ទបាំងជិត (Total Solar Eclipse)។
បើតាម NASA បាតុភូតសូរ្យគ្រាសពេញ (Total Solar Eclipse) នៅតំបន់អាស៊ីអាគ្នេយ៍នៅថ្ងៃពុធនេះ កើតឡើងតែរយៈពេលប្រហែល ៤នាទីប៉ុណ្ណោះ។ បាតុភូតសូរ្យគ្រាសមួយទៀត នឹងកើតឡើងនៅឆ្នាំ ២០១៧ ខែសីហា ហើយអាមេរិកជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនទៀតដែលអាចនឹងមើលឃើញបាតុភូតឆ្នាំក្រោយនោះ។
ខាងក្រោមជាតំបន់ និងម៉ោងតាមប្រទេសអាស៊ីអាគ្នេយ៍ដែលអាចឃើញសូរ្យគ្រាស៖
-ទីក្រុងបាងកក (ថៃ) ម៉ោង ៧.៣២នាទីព្រឹក
-ភ្នំពេញ (កម្ពុជា) ម៉ោង ៧.៣២នាទីព្រឹក
-សិង្ហបុរី ម៉ោង ៨.២៣នាទីព្រឹក
-កូឡាឡាំពួរ (ម៉ាឡេស៊ី) ម៉ោង ៨.២៣នាទីព្រឹក
-ទីក្រុងម៉ានីល (ភីលីពីន) ម៉ោង ៨.៥៨នាទីព្រឹក
ប្រភព៖ សប្បាយ
សូរ្យគ្រាសនឹងកើតឡើងម៉ោង ៧ព្រឹកស្អែក កម្ពុជាក៏អាចមើលឃើញដែរ
Reviewed by KHMER-INSIDER
on
March 08, 2016
Rating:

មតិយោបល់