ដែលឆ្ងល់ទេថាចំណុចមូលខ្មៅៗលើផ្ទៃទូរសព្ទរបស់អ្នកគឺជាអ្វី?
នៅផ្នែកខាងលើនៃទូរសព្ទមួយចំនួនគេឃើញមានចំណុចមូលខ្មៅៗ មួយឬពីរ ដែលស្ថិតនៅក្បែរកាមេរ៉ាសម្រាប់ថតរូប Selfie។ មានអ្នកប្រើប្រាស់មួយចំនួនតូចហាក់មិនបានចាប់អារម្មណ៍ពីចំណុចខ្មៅទាំងនេះ ដោយមិនដឹងថាពួកវាមានតួនាទីអ្វីខ្លះនោះ។
ចំណុចខ្មៅទាំងនោះគឺជា Proximity Sensor ដោយវាដំណើរការនៅពេលដែលមានរបស់អ្វីមួយស្ថិតនៅកៀកនឹងវា។ នៅលើទូរសព្ទ Sensor ប្រភេទនេះដំណើរការដោយវាធ្វើការបិទអេក្រង់ទូរសព្ទនៅពេលដែលទូរសព្ទស្ថិតនៅជាប់នឹងផ្ទៃមុខរបស់មនុស្ស។ ដូចនេះវាអាចជួយកុំឲ្យថ្ពាល់របស់មនុស្សប៉ះនឹងប៊ូតុងអ្វីផ្សេងលើអេក្រង់ដោយចៃដន្យ នៅពេលនិយាយទូរសព្ទជាមួយអ្នកដទៃបាន។
ក្រៅពីអាចបិទអេក្រង់ទូរសព្ទ បច្ចុប្បន្ននេះ Proximity Sensor ក៏អាចបំពេញមុខងារឆ្លាតវៃមួយចំនួនទៀតដូចជា កំណត់ទូរសព្ទទៅ Silent Mode នៅពេលផ្កាប់មុខទូរសព្ទ ឬបើក Speaker ដោយស្វ័យប្រវត្តិនៅពេលយកទូរសព្ទចេញពីត្រចៀកពេលកំពុងនិយាយទូរសព្ទជាដើម។

នៅថ្ងៃខាងមុខគេជឿថា Proximity Sensor នឹងអាចបំពេញមុខងារពិសេសជាច្រើនទៀត ដើម្បីសម្រួលដល់ការប្រើប្រាស់ប្រចាំថ្ងៃ៕
ប្រភព៖ សប្បាយ
ដែលឆ្ងល់ទេថាចំណុចមូលខ្មៅៗលើផ្ទៃទូរសព្ទរបស់អ្នកគឺជាអ្វី?
Reviewed by KHMER-INSIDER
on
March 04, 2016
Rating:

មតិយោបល់