បុរសម្នាក់ដេកស្លាប់ ក្នុងឡានហាយឡែនឌ័រ ដោយពុំទាន់ដឹងពីមូលហេតុ

បន្ទាយមានជ័យ៖ បង្កឱ្យភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី០៥ មីនា ២០១៦ បុរសម្នាក់ត្រូវគេឃើញដេកស្លាប់ក្នុងរថយន្តម៉ាកហាយឡែនឌ័រមួយ គ្រឿង ដោយគេពុំទាន់ដឹងពីមូលហេតុ ស្ថិតនៅមុខក្រុមហ៊ុនអាន់នីរីតា បេសមេន ផៅវ័រ ជាប់ដងផ្លូវជាតិលេខ៥ ក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ ឈ្មោះខៀវ យ៉ាវ អាយុ៣៤ឆ្នាំ ជាអ្នករត់តាក់ស៊ីប៉ោយប៉ែត ក្រុងសិរីសោភ័ណ និងមានទីលំក្នុងនៅសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយដេកស្លាប់ក្នុងរថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ស្ករ ចង្កូតឆ្វេងពាក់ស្លាកលេខបន្ទាយមានជ័យ 2A-4611 ។

សមត្ថកិច្ចជំនាញពាក់ព័ន្ធកំពុងចុះមកកន្លែងកើតហេតុ ហើយបានព័ទ្ធខ្សែសុវត្ថិភាព ដើម្បីបើកការត្រួតពិនិត្ យនិងកោសល្យវិច័យលើសាកសព ៕


ប្រភព៖ ABC Cambodia Family
បុរសម្នាក់ដេកស្លាប់ ក្នុងឡានហាយឡែនឌ័រ ដោយពុំទាន់ដឹងពីមូលហេតុ បុរសម្នាក់ដេកស្លាប់ ក្នុងឡានហាយឡែនឌ័រ ដោយពុំទាន់ដឹងពីមូលហេតុ Reviewed by KHMER-INSIDER on March 04, 2016 Rating: 5