គ្រាន់តែញ៉ាំចេក ២ផ្លែ ក្នុងមួយថ្ងៃសោះ អត្ថប្រយោជន៍ច្រើន ដល់ម្លឹងទៅហើយ
យល់ដឹង៖ ចេក គឺជាប្រភេទអាហារដ៏ចំបងមួយ ក្នុងតំបន់ត្រូពិច ហើយក៏ជាកំពូលអាហារសម្បូរទៅដោយ សារធាតុចិញ្ចឹមច្រើនមុខផងដែរ រួមផ្សំដោយ ស៊ុយកូស, ភ្លុយតូស, គ្លុយកូស និងជាតិសរសៃ។ ហេតុដូចនេះហើយ ទើប ចេកដើរតួនាទីយ៉ាងសំខាន់ ជាអ្នកផ្តល់ថាមពលបែបធម្មជាតិ។ យោងទៅតាមការសិក្សាមួយ បានបង្ហាញថា គ្រាន់តែ ចេក ចំនួន ២ផ្លែ អាចជួយផ្តល់ថាមពលគ្រប់គ្រាន់ ដល់អ្នកហាត់កីឡា ដែលប្រើកម្លាំងច្រើន ក្នុងរយៈពេល ៩០នាទីបាន។ ហេតុនេះហើយ ទើបផ្លែចេក ជាផ្លែឈើ ដែលពេញនិយមតែម្តង សម្រាប់អត្ថពលិក។
លើសពីនេះទៀត ចេកបានផ្តល់អត្ថប្រយោជន៏ជាច្រើនផ្សេងទៀត ក្នុងការជួយ ប្រយុទ្ធប្រឆាំងនឹងជំងឺផ្សេងៗដូចជា៖
ជម្ងឺបាក់ទឹកចិត្ត (Depression)
បើយោងតាមការសិក្សាស្រាវជ្រាវមួយ ដែលបានចេញផ្សាយដោយ MIND បានឲ្យដឹងថា មនុស្សជាច្រើន ដែលធ្លាប់ទទួលរង នូវជម្ងឺបាក់ទឹកចិត្ត អាចប្រសើរឡើងវិញបានក្រោយពីបានពិសារចេក។ ផ្លែចេក គឺសម្បូរទៅដោយជាតិ Trytophan (ពពួកអាមីណូអាស៊ីត) ដែលបម្លែងទៅជា Serotonin ជាសារធាតុបញ្ជូនសញ្ញាដល់សរសៃប្រសាទដែលជួយឲ្យអ្នកស្រួលខ្លួន ធ្វើឲ្យអារម្មណ៏របស់អ្នកប្រសើរ និងអាចជួយអ្នកឲ្យយកឈ្នះជម្ងឺធ្លាក់ទឹកចិត្តបានផងដែរ។
អាការៈមុនមករដូវ
ចេកជាប្រភពនៃវីតាមីន B6 ដែលមានសមត្ថភាពអាចជួយសម្រួលដល់កម្រិតជាតិស្ករក្នុងឈាម និងជួយសម្រួលអារម្មណ៏របស់អ្នក។
ជំងឺខ្វះឈាម (ស្លេកស្លាំង)
ការពិសារចេកឲ្យបានទៀងទាត់ អាចជួយខ្លួនអ្នកប្រយុទ្ធប្រឆាំង នឹងជម្ងឺខ្វះឈាម ដោយសារកម្រិតជាតិដែកឡើងខ្ពស់របស់វា។ ជាតិដែកជួយជម្រុញ ដល់ការផលិតកោសិកាឈាមក្រហម ដូច្នេះវាជួយបង្កើនកម្រិតអេម៉ូក្លូប៊ីនក្នុងឈាម។
សម្ពាធឈាម
ចេកសម្បូរទៅដោយសារធាតុប៉ូតាស្យូម មានសារធាតុសូដ្យូមតិចតួច ដែលអាចជួយសម្រួលដល់សម្ពាធឈាម។ ហេតុនេះហើយ រដ្ឋបាលផ្នែកចំនីអាហារ និងឱសថសាស្ត្រ នៅ សហរដ្ឋអាមេរិច បានបញ្ជាក់ថា ផ្លែចេកមានសមត្ថភាពអាចជួយបន្ថយសម្ពាធឈាម និងការពារពីជំងឺដាច់សរសៃឈាមខួរក្បាល។
ថាមពលខួរក្បាល
ការស្រាវជ្រាវមួយបានសិក្សាលើនិស្សិត ២០០នាក់នៅសាលា Twickenham (អង់គ្លេស) បានរកឃើញថា ការទទួលទានចេកអាចជួយបង្កើនថាមពលខួរក្បាល។ អ្នកចូលរួមបានទទួលទានចេក ទាំងនៅពេលអាហារពេលព្រឹក ពេលសម្រាក និងអាហារថ្ងៃត្រង់ ហើយលទ្ធផលបានបង្ហាញថា ផ្លែចេកនេះ អាចជួយបង្កើនសមត្ថភាពសិក្សា និងជួយដល់ការប្រលងបានប្រសើរ ដោយសារកម្រិតសារធាតុ ប៉ូតាស្យូមខ្ពស់ក្នុងផ្លែចេក។
ជំងឺទល់លាមក
ចេកផ្ទុកទៅដោយជាតិសរសៃ ដែលអាចជម្រុញដល់ចលនាពោះវៀន និងជួយព្យាបាលបញ្ហាទល់លាមកបានផងដែរ។
ឈឺក្បាលធីងធោង (Hangover)
គ្រាន់តែយកផ្លែចេក ទឹកដោះគោ និងទឹកឃ្មុំលាយបញ្ចូលគ្នា រួចទទួលទានដើម្បីព្យាបាលអាការៈឈឺក្បាលធីងធោងបានយ៉ាងឆាប់រហ័ស។ ផ្លែចេកនេះនិងជួយសម្រួលក្រពះរបស់អ្នក ទឹកឃ្មុំនិងជួយបង្កើនកម្រិតជាតិស្ករដែលទាបក្នុងឈាម ហើយទឹកដោះគោជួយផ្តល់ជាតិទឹក និងជួយឲ្យរាងកាយរបស់អ្នកស្រស់ស្រាយ។
ឆ្អល់ក្តៅដង្ហើម (ក្រហាយទ្រូង)
ចេកមានជាតិអាស៊ីតពីធម្មជាតិ ដែលអាចជួយអ្នកដែលក្រហាយទ្រូងបាន។ គ្រាន់តែចេកមួយផ្លែប៉ុណ្ណោះអាចជួយកាត់បន្ថយអាការៈឆ្អល់ក្រហាយទ្រូង របស់អ្នកបានភ្លាមៗ។
អាការៈចាញ់កូន
ការទទួលទានចេក អាចជួយរក្សាកម្រិត ជាតិស្ករក្នុងឈាម និងជួយការពារអ្នកពីអាការៈចាញ់កូន។
មូសខាំ
យកសាច់ខាងក្នុងចេកមកជូតត្រង់កន្លែងមូសខាំ។ វានឹងជួយកាត់បន្ថយការហើម និងរមាស់ក្នុងរយៈពេលតែ ២-៣នាទីប៉ុណ្ណោះ។
ជំងឺសរសៃប្រសាទ
ចេកសម្បូរទៅដោយវីតាមីន B ដែលមានសមត្ថភាព អាចជួយសម្រួលដល់ប្រព័ន្ធសរសៃប្រសាទ។
ដំបៅ
សាច់ផ្លែចេកមានលក្ខណៈម៉ត់រលោង ហើយទន់ ជាមូលហេតុចម្បងដែលត្រូវបានគេប្រើវាជាឱសថព្យាបាលបញ្ហាពោះវៀន។ វាមានសមត្ថភាពកម្ចាត់សារធាតុនៅក្នុងពោះវៀន ដូច្នេះអាចជួយកាត់បន្ថយភាពរំខាន និងការលើសជាតិអាស៊ីត។
គ្រប់គ្រងសីតុណ្ហភាព
ប្រជាជនជុំវិញពិភពលោក បានប្រើប្រាស់ចេក ដើម្បីកាត់បន្ថយសីតុណ្ហភាពនៅក្នុងខ្លួន ដោយសារភាពត្រជាក់ពីធម្មជាតិរបស់ផ្លែចេក។
បើប្រៀបធៀបទៅនឹងផ្លែប៉ោម គឺផ្លែចេកមាន៖
- ប្រូតេអ៊ីនបួនដង
- ពីរដងកាបូនអ៊ីដ្រាត
- បីដងផូស្វ័រ
- ប្រាំដងវីតាមីនអា និងជាតិដែក
- ពីរដងក្នុងវីតាមីនផ្សេងទៀត និងសារធាតុរ៉ែ៕
គ្រាន់តែញ៉ាំចេក ២ផ្លែ ក្នុងមួយថ្ងៃសោះ អត្ថប្រយោជន៍ច្រើន ដល់ម្លឹងទៅហើយ
Reviewed by KHMER-INSIDER
on
March 04, 2016
Rating:

មតិយោបល់