រថ​យន្ត​ស៊ីរ៉ែនបង្ក​គ្រោះថ្នាក់​ចរាចរណ៍​ ​រួចបើក​គេច​ចូល​ទីបញ្ជាការ​ប៉េ​អឹ​​ម​​ខេត្ត


ខេត្តបាត់ដំបង ៖ ប្រភព​ឱ្យ​ដឹង​ថា រថយន្ត​ស៊ី​រ៉ែ​ន​មួយ​គ្រឿង​ដែល​គេ​សង្ស័យ​ជា​របស់​មន្ត្រី​ប៉េ​អឹ​ម​ខេត្ត ដែល​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ៣៦០៧ បាន​បើក​បុក​អ្នក​ជិះ​ម៉ូតូ បណ្ដាល​ឱ្យ​យុវជន​២​នាក់​រង​របួសធ្ងន់ កាលពី​វេលា​ម៉ោង​០៦ និង​៣៥​នាទី​ព្រឹក​ថ្ងៃ​ទី​០៧ កុម្ភៈ ស្ថិត​នៅ​ចំណុច​ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ដោយ​រថយន្ត​បង្ក​បាន​បើក​រត់​ចូល​ទីបញ្ជាការ​ប៉េ​អឹ​ម​ខេត្ត​ ។
ប្រភព​មន្ត្រី​ចរាចរណ៍​ឱ្យ​ដឹង​ថា រថយន្ត​ប៉េ​អឹ​ម​បាន​បើក​បុក​ម៉ូតូ​ទាំង​កំរោល នៅ​ចំណុច​ផ្លូវបំបែក​ជា​៤ ខណៈ​ធ្វើ​ដំណើរ​ឆ្លងកាត់​ទទឹង
ផ្លួ​វ ។
គេ​ឃើញ​រថយន្ត​បង្ក​ធ្វើ​ដំណើរ​មក​ពី​លិច ទៅ​កើត រីឯ​ម៉ូតូ​ជិះ​ឌុ​ប​គ្នា​២​នាក់ ពី​ត្បូង​ទៅ​ជើង តែ​ដោយសារ​រថយន្ត​បើក​លឿន​ជាន់​ហ្វ្រាំង​មិន​ទាន់ ក៏​បុក​ម៉ូតូ​ទាំង​កំរោល ហើយ​បើក​រត់​តែ​ម្ដង ខណៈ​ដែល​យុវជន​២​នាក់ បាន​របួស​បាក់ដៃ បាក់ជើង ហើយ​ត្រូវ​សមត្ថកិច្ច​ចរា​ចរណ៍​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ដែរ ។
បច្ចុប្បន្ន គេ​មិន​ទាន់​ដឹង​ថា តើ​សមត្ថកិច្ច​ចរាចរណ៍​ដោះស្រាយ​បែប​ណា​ទេ បើ​រថយន្ត​បង្ក​ពិតជា​រថយន្ត​ប៉េ​អឹ​មមែ​ន ហើយ​ពេល​នេះ​ត្រូវ​គេ​សង្ស័យ​ថា រថយន្ត​បង្ក​នេះ​កំពុង​សំងំ​លាក់ខ្លួន​នៅ​ទីបញ្ជាការ​ប៉េ​អិ​ម​ខេត្ត​ទៀត​ ។

ប្រភព៖ កោះសន្ថិភាព
រថ​យន្ត​ស៊ីរ៉ែនបង្ក​គ្រោះថ្នាក់​ចរាចរណ៍​ ​រួចបើក​គេច​ចូល​ទីបញ្ជាការ​ប៉េ​អឹ​​ម​​ខេត្ត រថ​យន្ត​ស៊ីរ៉ែនបង្ក​គ្រោះថ្នាក់​ចរាចរណ៍​ ​រួចបើក​គេច​ចូល​ទីបញ្ជាការ​ប៉េ​អឹ​​ម​​ខេត្ត Reviewed by KHMER-INSIDER on March 06, 2016 Rating: 5