បុរស​ម្នាក់​បើក​រថយន្ត​ពី​​ព្រះសីហនុ​​មក​​ភ្នំពេញ​​ជ្រុល​ចង្កូត​​ក្រឡាប់​ធ្លាក់​ផ្លូវ​​​ ​ស្លាប់​បាត់បង់ជីវិត


ព្រះសីហនុ៖ ​​​​បុរស​ម្នាក់​បើក​រថយន្ត​មួយ​គ្រឿង​ម៉ាក​ ​CAMARYHYBRID ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AG-1713 ​​តែ​ម្នាក់​ឯង​ ​​ក្នុង​​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ​ទៅ​ភ្នំពេញ ​បាន​ជួប​គ្រោះថ្នាក់​ធ្លាក់​ចិញ្ចើម​ផ្លូវ​គ្រួស​ក្រហម ​រួច​​ជ្រុល​ទៅ​បុក​នឹង​បង្គោល​សុវត្ថិភាព​​ក្រឡាប់​​ផ្ងារជើង​ បណ្ដាល​ឲ្យ​​​​​ស្លាប់​ភ្លាម​ៗ​​​​​ក្នុង​រថយន្ត​​​​​។
​​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ជាង​១១​យប់ ​ថ្ងៃ​ទី​០៦ ​ខែ​មីនា ​ឆ្នាំ​២០១៦ ​ស្ថិត​​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​​លេខ ១៥៣-១៥៤ ​ក្នុង​​ភូមិ​សឹ្ទងឆាយ​ខាង​ត្បូង ឃុំ​សឹ្ទងឆាយ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ បណ្ដាលឲ្យ​អ្នក​បើកបរ ឈ្មោះ អ៊ុច សារិទ្ឋ ​ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៧៧A ​ភូមិ​ចំរើនផល សង្កាត់​បឹងទំពុន ខណ្ឌ​មានជ័យ រាជធានី​​ភ្នំពេញ ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ​ហើយ​រថយន្ត​រង​ការ​ខូចខាត​ទាំង​ស្រុង​។
ក្រោយ​កើត​ហេតុ ​សមត្ថកិច្ច​ស្នាក់​ការ​អាវុធហត្ថ ៤០២ រួម​នឹង​ប៉ូលិស​ស្រុក ​ក៏​បាន​ជួយ​អន្តរាគមន៍​​នៅ​​កន្លែង​កើតហេតុ ​ដើម្បី​រៀបចំ​ប្រគល់​សាក​សព​ជូន​​​ក្រុម​គ្រួសារ​ទទួល​យក​ទៅ​ធ្វើ​បុណ្យតាម​ប្រពៃណី ​រីឯ​រថយន្ត​រក្សា​​ទុក​នៅ​ប៉ុស្តិ៍​​នគរបាល​ស្ទឹងឆាយ៕
ប្រភព៖ kqube
បុរស​ម្នាក់​បើក​រថយន្ត​ពី​​ព្រះសីហនុ​​មក​​ភ្នំពេញ​​ជ្រុល​ចង្កូត​​ក្រឡាប់​ធ្លាក់​ផ្លូវ​​​ ​ស្លាប់​បាត់បង់ជីវិត បុរស​ម្នាក់​បើក​រថយន្ត​ពី​​ព្រះសីហនុ​​មក​​ភ្នំពេញ​​ជ្រុល​ចង្កូត​​ក្រឡាប់​ធ្លាក់​ផ្លូវ​​​ ​ស្លាប់​បាត់បង់ជីវិត Reviewed by KHMER-INSIDER on March 06, 2016 Rating: 5