មុននេះបន្តិចមានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនៅលើផ្លូវជាតិលេខ៧៦ រវាងរថយន្តបុករថយន្ត
ខេត្តមណ្ឌលគិរី ៖ តាមសេចក្តីរាយការណ៍ពីអ្នកឆ្លើយឆ្លងព័ត៌មានជាបឋមបានឱ្យដឹងមុននេះបន្តិចថា មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី៦ មីនា ២០១៦នេះ ដោយរថយន្ត២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលឱ្យមនុសុ្សរងរបួសធ្ងន់ ព័ត៌មានបឋមមិនទាន់ដឹងមានប៉ុន្មានអ្នកនោះទេ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៧៦ ឃុំសែនមនោរម្យ ស្រុកអូររាំង ៕
ប្រភព៖ កោះសន្ថិភាព
មុននេះបន្តិចមានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនៅលើផ្លូវជាតិលេខ៧៦ រវាងរថយន្តបុករថយន្ត
Reviewed by KHMER-INSIDER
on
March 05, 2016
Rating:

មតិយោបល់