បើ iPhone ជំនាន់​ក្រោយ​មាន​រូប​រាង​បែប​នេះ​មែន ពិត​ជា​មាន​មនុស្ស​ជា​ច្រើន​ចង់​បានវា

ពត៌មានទាក់ទង នឹង iPhone 7 ពិតជា ច្រើនតាំងពី ចុងឆ្នាំមុន រហូតមកដល់ ពេលនេះ ទោះបីជា មនុស្សម្នា ដឹងថា iPhone នេះ អាចនឹងបង្ហាញ នៅកន្លះឆ្នាំ ខាងមុខទៀត ក៏ដោយ។​ ពត៌មាន ប្រភេទនេះ នៅតែបន្ត ចេញផ្សាយ ជារៀងរាល់ថ្ងៃ ហើយសឹងតែ គ្រប់សារពត៌មាន បរទេស និងសារពត៌មាន ក្នុងស្រុកយើង បានចេញផ្សាយ មិនលោះថ្ងៃ នោះទេ ពីវា។



ដូចពត៌មាននេះអញ្ចឹង ប្រមូលផ្តុំ ទៅដោយ រូបគំរូ iPhone ដែលមើលទៅ ទំនងមែនទែន ហើយវា មិនមែនជា ការពិតទេ គ្រាន់តែអ្នក ជំនាញគំនូរ ឌីហ្សាញបាន បង្កើតវាឡើង ដើម្បីធ្វើឲ្យ មហាជន ភ្ញាក់ផ្អើល។ ពួកគេបាន ប្រមូលផ្តុំ ពត៌មានពាក្យ ចចាមអារ៉ាម រួចបង្កើតជា រូបទាំង នេះឡើង ដូចជា រាងស្តើង, គ្មានរន្ធកាស, មានបច្ចេកវិទ្យា ធន់មិន ងាយជ្រាបទឹក, កញ្ចក់ក្រាល ច្រើនស្រទាប់ មានភាព រឹងមាំ ជាងមុន, សាកថ្មតាម បច្ចេកវិទ្យា Wireless ឬអត់ខ្សែ, មាន Speaker ប្រភេទថ្មី និងសាកសម សម្រាប់ការ លេងហ្គេម។

យើងអាចនិយាយបានថានេះ មិនមែនជា ការពិត តែរូបទាំងនេះ មើលទៅទំនង ណាស់ មិនមែនដូច រូបដទៃ ដែលឌីហ្សាញ ឡើងសម្រាប់ បោកបញ្ឆោត ភ្នែកគេ នោះទេ តែបើស្តើង បែបនេះមែន មិនអាចធ្វើ បាននោះទេ។


ប្រភព៖ Cambo Report 
បើ iPhone ជំនាន់​ក្រោយ​មាន​រូប​រាង​បែប​នេះ​មែន ពិត​ជា​មាន​មនុស្ស​ជា​ច្រើន​ចង់​បានវា បើ iPhone ជំនាន់​ក្រោយ​មាន​រូប​រាង​បែប​នេះ​មែន ពិត​ជា​មាន​មនុស្ស​ជា​ច្រើន​ចង់​បានវា Reviewed by KHMER-INSIDER on March 08, 2016 Rating: 5