អត្ថប្រយោជន៍នៃផ្លែផាសិន ដែលអ្នកមិនធ្លាប់ដឹង
១. បំបាត់ការឈឺបំពង់ក: អាចហៅបានថាជាថ្នាំ ដែលជួយបំបាត់អាការះក្អក
បញ្ចុះកម្តៅ និងការឈឺចុកចាប់។ ពុះផ្លែផាសិនជា២ រួចកាយយកបណ្តូល បកសំបកផ្លែពុតទ្រា
រួចបន្ថែមទឹកឃ្មុំចូលរួចកូររហូតដល់ទឹកឡើងក្តៅអ៊ុនៗជាការស្រេច
អាចធ្វើអោយបំពង់កមានសំណើម។
២. ធ្វើអោយក្រពះរំលាយអាហារបានល្អ: ជួយកំចាត់មេរោគ និងសំអាតក្រពះ។
វីតាមីនដែលនៅក្នុងផ្លែផាសិន អាចជំរុញអោយបញ្ចេញចោល
និងសំអាតសារធាតុជាប់ស្អិតដែលមាននៅក្នុងពោះវៀនតូច
ប៉ុន្តែមិនមានផលប៉ះពាល់អ្វីដល់ជញ្ជាំងពោះវៀនតូចទេ
ហើយថែមទាំងអាចការពារអ្នកពីការដុះសាច់ថែមទៀតផង។
៣. ជួយឲសម្ពាធឈាមថយចុះ: ផ្លែផាសិនសំបូរទៅដោយប្រូតេអុីន
និងជួយកាត់បន្ថយជាតិខ្លាញ់និងសម្ពាធ
សាកសមសម្រាប់អ្នកដែលមានសម្ពាធឈាមខ្ពស់បរិភោគវា។
ចំពោះការបញ្ចុះសម្ពាធបេះដូងមានប្រយោជន៍ដែលបង្ហាញឲឃើញច្បាស់តែម្តង។
៤. ជួយនារីឲមានសម្រស់ក្មេងជាងវ័យ: ផ្លែឈើនេះជួយបង្កើតគ្រាប់ឈាម ស្ករក្រហមអាចជួយប៉ូវ
ឈាម ពីរមុខនេះរួមតែមួយមានអត្ថប្រយោជន៍ខ្ពស់ពេលដែលនារីពិសារភេសជ្ជះ
នេះធ្វើឲមានសុខភាពល្អ
ដោយគ្រាន់តែប្រើទឹកស្អាតដាំឲក្តៅរួចដាក់ផ្លែផាសិនចូលហើយបង់ស្ករក្រហមទៅតាមចំណង់ចំណូលចិត្ត។
៥. បន្សាបស្រា: ផាសិន ចេក ទឹកដោះគោ
អាចជួយបន្សាបស្រាដោយគ្រាន់តែដាក់ផ្លែផាសិន ចេក និង
ទឹកដោះគោចូលក្នុងម៉ាសុីនទឹកក្រឡុកជាការស្រេចចំពោះអ្នកដែលចូលចិត្តផឹកស្រា
អាចជួយឲស្វាងស្រាបានភ្លាមៗ។
៦. ធ្វើអោយមានរាងស្អាត: អាចបន្ថែមចំណង់ក្រពះ
កាត់បន្ថយជាតិក្តៅដែលចូលរួមហើយអាចជួយស្រូបកាឡូរី ញុាំរយះពេលយូរអាចជួយផ្លាស់ប្តូរការស្រូប
វីតាមីនរបស់សារពាង្គកាយ បន្ថយជាតិខ្លាញ់ ប្រែទៅជារាងកាយដែលមានសុខភាពល្អស្រស់ស្អាត៕
អត្ថប្រយោជន៍នៃផ្លែផាសិន ដែលអ្នកមិនធ្លាប់ដឹង
Reviewed by KHMER-INSIDER
on
March 05, 2016
Rating:

មតិយោបល់