រថយន្តស៊េរីទំនើប​មួយគ្រឿងបើក​បុកម៉ូតូ បណ្តាល​ឲ្យឱពុក និងកូនពីរ​នាក់ស្លាប់ភ្លាមៗ នៅលើស្ពាន​អ្នកលឿង


(កណ្តាល)៖ បុរសត្រូវជាឱពុក និងកូន២នាក់ បានស្លាប់ភ្លាមៗ ក្រោយ រថយន្តស៊េរីទំនើបមួយគ្រឿងបើកបុក នៅលើ ស្ពានអ្នកលឿង ក្នុងស្រុកលើកដែក ខេត្តកណ្តាល។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៥៖៣០នាទី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា  មានរថយន្ត ស៊េរីទំនើប​ពណ៌ខ្មៅម៉ាក Avanza បានបើកទៅបុក ម៉ូតូម៉ាក​Dream 016 មួយគ្រឿង​​បណ្តាលឲ្យបុរសត្រូវជាឱពុក និងកូន២នាក់ ស្លាប់ភ្លាមៗ​នៅកន្លែងកើត​ហេតុ​ ខណៈគ្រោះថ្នាក់ចរាចរណ៍នោះ សពកូនក្មេងម្នាក់ បានផ្លោងទៅលើដំបូងរថយន្តកុងទ័រណឺមួយគ្រឿង ដែលកំពុងតែបើកបរឆ្លង កាត់លើស្ពាន អ្នកលឿងនោះផងដែរ។
នៅមិនទាន់មានការបញ្ជាក់ពីអត្តសញ្ញាណជនរងគ្រោះ និងអ្នកបង្កហេតុនៅឡើយទេ៕
ប្រភព៖ Freshnewsasia
រថយន្តស៊េរីទំនើប​មួយគ្រឿងបើក​បុកម៉ូតូ បណ្តាល​ឲ្យឱពុក និងកូនពីរ​នាក់ស្លាប់ភ្លាមៗ នៅលើស្ពាន​អ្នកលឿង រថយន្តស៊េរីទំនើប​មួយគ្រឿងបើក​បុកម៉ូតូ បណ្តាល​ឲ្យឱពុក និងកូនពីរ​នាក់ស្លាប់ភ្លាមៗ នៅលើស្ពាន​អ្នកលឿង Reviewed by KHMER-INSIDER on March 30, 2016 Rating: 5