តើដឹងទេថា កែវ រំចង់ រកបានប្រាក់ប៉ុន្មានពីប្រដាល់ក្នុងឆ្នាំ២០១៥ ?
អ្នកប្រដាល់ជួរមុខរបស់កម្ពុជា កីឡាករ កែវ រំចង់ រកប្រាក់បានជាង ២ម៉ឺនដុល្លារអាមេរិក ពីការឡើងសង្វៀនប្រដាល់សរុបក្នុងឆ្នាំ ២០១៥។
ជើងខ្លាំង កែវ រំចង់ បានឲ្យដឹងថា ក្នុងឆ្នាំ ២០១៥ កន្លងទៅ ធ្លាប់ឡើងសង្វៀនប្រដាល់នៅប៉ុស្តិ៍បាយ័ន ២ដងក្នុងមួយខែ ក្នុងនោះប្រាក់តម្លៃខ្លួន ៥០០ដុល្លារអាមេរិកឡើងសង្វៀនម្ដង។ បើសរុបប្រាក់ឡើងសង្វៀនប្រដាល់នេះទាំងអស់គឺស្មើនឹង ១២ ០០០ ដុល្លារអាមេរិក។ មិនត្រឹមតែប៉ុណ្ណោះរូបគេទទួលបានប្រាក់រង្វាន់ ៣ពាន់ដុល្លារអាមេរិក បន្ទាប់ពីបានឈ្នះជើងឯករងនៃកម្មវិធីប្រដាល់នៅសង្វៀនបាយ័ន ជើងឯកខារ៉ាបាវ។
ជាមួយគ្នានោះ ជើងខ្លាំងមកពីខេត្តបាត់ដំបងរូបនេះ បង្ហើបទៀតថា ក្រៅពីឡើងសង្វៀនបាយ័នរូបគេបានទៅប្រកួតក្នុងកម្មវិធី Thai Fight ចំនួន៣លើកក្នុងឆ្នាំ ២០១៥ ដោយទទួលបានប្រាក់តម្លៃខ្លួន ២ពាន់ដុល្លារអាមេរិកសម្រាប់ការប្រកួតម្ដង។ នាការប្រកួតនៅសង្វៀន Thai Fight លើកទី ៣នៅប្រទេសថៃអ្នករៀបចំការប្រកួតបានផ្ដល់ប្រាក់លើកទឹកចិត្តបន្ថែមចំនួន ១សែនបាតស្មើនឹង ២ ៨១០ ដុល្លារអាមេរិក។
ហេតុនេះបើសរុបប្រាក់ចំណូល ដែលបានពីការឡើងសង្វៀនប្រដាល់ទាំងអស់បញ្ចូលគ្នា ជើងខ្លាំង កែវ រំចង់ រកបាន ២ ៣៨១០ ដុល្លារអាមេរិកក្នុងឆ្នាំ២០១៥ ។ ចំនួននេះមិនបានបូករួមទាំងការឧបត្ថម្ភផ្សេងៗ ពីអ្នកស្នេហាវិស័យប្រដាល់ឡើយ៕
តើដឹងទេថា កែវ រំចង់ រកបានប្រាក់ប៉ុន្មានពីប្រដាល់ក្នុងឆ្នាំ២០១៥ ?
Reviewed by KHMER-INSIDER
on
March 13, 2016
Rating:

មតិយោបល់