រថយន្តកុងតឺនរ័មួយគ្រឿង បានក្រឡាប់ធ្លាក់ចេញពីផ្លូវជាតិលេខ៤
ពេជ្រនិល៖ ក្បែរជ្រោះពេជ្រនិលនាល្ងាច ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៦ នេះ រថយន្តកុងតឺនរ័មួយគ្រឿងបានក្រឡាប់ធ្លាក់ចេញពីផ្លូវជាតិលេខ៤ ម្តំុផ្លូវចុះចំណោតពីអាសនៈលោកយាយម៉ៅ។ គ្រោះថ្នាក់នេះមិនបណ្តាលអោយអ្នកបើកបរដែលមានតែម្នាក់ឯង រងគ្រោះធ្ងន់ធ្ងរទេ ដោយសារថាពេលរថយន្តធ្លាក់ផ្លូវ អ្នកបើកបរព្យាយាមកាច់ចង្កូតរថយន្តអោយបត់ទទឹង ដើម្បីបញ្ចៀសការរអិលធ្លាក់ទៅក្នុងជ្រោះពេជ្រនិល ត្រង់ន្លែងជ្រៅនោះ ដែលចាត់ទុក ថាជាសំណាងមួយដែរសំរាប់អ្នកបើកបររងគ្រោះរូបនោះ។ បើតាមអ្នកឃើញហេតុការណ៍ផ្ទាល់ប្រាប់ថា រថយន្ដ កុងតឺនរ័ដែលក្រឡាប់នោះ ចំពេលមានភ្លៀងធ្លាក់នៅតំបន់ពេជ្រនិល ។ បន្តពីលោកពូ Huy Bunleng
រថយន្តកុងតឺនរ័មួយគ្រឿង បានក្រឡាប់ធ្លាក់ចេញពីផ្លូវជាតិលេខ៤
Reviewed by KHMER-INSIDER
on
March 14, 2016
Rating:

មតិយោបល់