ផ្លែចេកអាចជួយព្យាបាលជំងឺអ្វីខ្លះ?
ចេកគឺជា ផ្លែឈើម្យ៉ាងដែលមានអត្ថប្រយោជន៍ជាច្រើន ចំពោះសុខភាព។
ផ្លែចេក គឺអាចផ្តល់អោយយើង រាល់គ្នានូវថាមពលបានភ្លាមៗ និង
អាចស្តុកទុកនូវថាមពលទាំងនេះ ក្នុងរាងកាយបានដល់ រយៈពេលយូរផងដែរ ។
នៅក្នុងផ្លែចេក គឺមានផ្ទុកនូវស្ករចំនួន ៣ប្រភេទគឺ៖ប្រូតូស, ស៊ូក្រូស
និង ឡាក់តូស រួមជាមួយផងដែរនូវ ជាតិសសៃ។
ផ្លែចេកគឺមានអត្ថប្រយោជន៍
ក្នុងការសម្រាលដល់ស្ថានភាពជំងឺមួយចំនួនដូចខាងក្រោមនេះ៖
- កាត់បន្ថយបញ្ហានៃការធ្លាក់ទឹកចិត្ត
- កាត់បន្ថយកម្រិតសម្ពាធឈាម និង
ទប់ស្កាត់នូវការប្រឈមទៅនឹងជំងឺគាំងបេះដូង
- ធ្វើអោយឆ្អឹងរឹងមាំជាងមុន
- ជួយទប់ស្កាត់បញ្ហាកង្វះគ្រាប់ឈាមក្រហម
- ផ្តល់នូវថាមពលបានភ្លាមៗដល់រាងកាយ
- ជួយអោយឆាប់ផ្តាច់បារីបាន
- សម្រាលការឈឺចាប់ក្នុងពេលធ្លាក់ឈាមរដូវ
- ធ្វើអោយខួរក្បាលមានសកម្មភាពជាងមុន
- ជួយការពារ ការមានដៅបៅផ្សេងៗ
ដោយយោងតាមការ
សិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ ជនជាតិជប៉ុន បានរកឃើញថា
ផ្លែចេកដែលទុំជោរ ហើយមានស្នាមខ្មៅអុជៗនៅលើសំបក ពណ៌លឿងរបស់វា
គឺបានបង្កើតនូវសារជាតិម្យ៉ាងដែលត្រូវបានហៅថា TNF ( Tumor Necrosis
Factor) ដែលវាមានសម្តត្ថភាពពិសេស ក្នុងការប្រយុទ្ធប្រឆាំងនឹង ពពួកកោសិកា
មិនប្រក្រតីនៅក្នុងរាងកាយ។ កាលបើនៅលើសំបកចេកនោះ
កាន់តែមានស្នាមខ្មៅអុជៗ កាន់តែខ្លាំង នោះបរិមាណនៃសារធាតុនេះ
ក៏មានកាន់តែខ្ពស់ ហើយវានឹងកាន់តែធ្វើអោយប្រព័ន្ធការពារ ភាពសាំនៅក្នុងរាងកាយកាន់តែរឹងមាំបានថែមទៀត
។
ផ្លែចេកទុំ
ដែលមានសំបកសំបូរទៅដោយស្នាមខ្មៅអុជៗនេះគឺមាន ប្រសិទ្ធិភាព ៨ដងច្រើនជាង
ផ្លែចេកដែលមានសប្បកខៀវខ្ចី ក្នុងការធ្វើអោយបរិមាណនៃ កោសិកាគ្រាប់ឈាមស
មានមុខងារល្អជាងមុនបាន ។ ដូច្នេះ ការទទួលទាន ផ្លែចេកអោយបានពី
១ទៅ២ផ្លែ ក្នុងមួយថ្ងៃ គឺអាចពង្រឹងប្រព័ន្ធភាពសាំ របស់អ្នកបាន ។
ដូច្នេះផ្លែចេកទុំ
គឺល្អបំផុតក្នុងការយកមកទទួលទាន ដើម្បីជំនួយដល់សុខភាពរបស់អ្នក ។
បើគេធ្វើការប្រៀបធៀបផ្លែចេកទុំ និង ផ្លែប៉មនោះគេនឹងឃើញថា ៖
- ផ្លែចេកមានប្រូតេអ៊ីន ៤ដងច្រើនជាង ផ្លែប៉ោម
- មានជាតិកាបូអីដ្រាត ២ដងច្រើនជាង
- មានជាតិផូស្វ័រ ៣ដងច្រើនជាង
- មានវីតាមីន A និង ជាតិដែក៥ដងច្រើនជាង
- មានជាតិវីតាមីន និង រ៉ែ២ដងច្រើនជាង ផ្លែប៉ម
- មិនត្រឹមតែប៉ុណ្ណោះផ្លែចេក គឺមានផ្ទុកនូវប៉ូតាស្យូម ក្នុងកម្រិតដ៏ខ្ពស់ ដែលល្អបំផុត សម្រាប់អ្នកជំងឺលើសឈាម ៕
ផ្លែចេកអាចជួយព្យាបាលជំងឺអ្វីខ្លះ?
Reviewed by KHMER-INSIDER
on
March 13, 2016
Rating:

មតិយោបល់