ញើសចេញពីណា ជំងឺគឺចេញពីនោះ
នៅពេលដែលអ្នក អានចំណងជើងនេះ អ្នកនឹងឆ្ងល់ជាខ្លាំងថា ហេតុអ្វីគ្រាន់តែចេញញើសសោះ ក៏អាចបញ្ជាក់ថា អ្នកមានជំងឺដែរ។ ខាងក្រោមនេះ យើងខ្ញុំនឹងប្រាប់អ្នក ពីកន្លែងដែលអ្នកបែកញើសផ្សេងៗ និងជំងឺដែលអ្នក គួរតែប្រុងប្រយ័ត្ន។
១. បើអ្នកតែងតែបែកញើសនៅថ្ងាស នោះប្រហែលជាថ្លើមអ្នក មានបញ្ហាហើយ ដូចនេះអ្នកគួរតែទៅពិនិត្យ។ ម្យ៉ាងទៀត អ្នកគួរតែរក្សាចិត្តឱ្យស្ងប់ មិនត្រូវឆាប់ខឹងទេ ហើយត្រូវតែគេង ឱ្យបានគ្រប់គ្រាន់ ទើបល្អ ចំពោះថ្លើមអ្នក។
២. បើអ្នកតែងតែចេញញើសនៅច្រមុះ នោះបញ្ជាក់ថា សួតអ្នកមិនសូវល្អ ដូចនេះ អ្នកគួរតែយកដៃទាំងពីររបស់អ្នកគោះ និងវៃជើងទាំងពីររបស់អ្នក ជារៀងរាល់ថ្ងៃ នោះវានឹងប្រសើរឡើង។
៣. បើទ្រូងអ្នកឧស្សាហ៍ចេញញើសច្រើន នោះប្រហែលជាក្រពះអ្នក មានបញ្ហាហើយ ដូចនេះ អ្នកគួរតែកុំបរិភោគអាហារ ដែលមានខ្លាញ់ច្រើន អាហារដែលត្រជាក់ និងអាហារដែលរឹង។
៤. បើក្លៀកអ្នកចេញញើសច្រើនខុសពីធម្មតា នោះប្រហែលជាអ្នក បរិភោគលើសកំណត់ ដូចជា បរិភោគខ្ទឹមបារាំង ស្លឹកខ្ទឹម និងខ្ទឹមសច្រើនពេក។ ដូចនេះ អ្នកគួរតែបន្ថយពិសារវា រួមទាំងមិនត្រូវពិសារប្រៃពេកទេ ហើយត្រូវតែបរិភោគបន្លែ និងផ្លែឈើឱ្យបានច្រើន។
៥. បើខ្នងអ្នកបែកញើសច្រើន នោះអាចបញ្ជាក់បានថា អ្នកប្រហែលជានឿយហត់ខ្លាំងពេក ដូចនេះ អ្នកមិនត្រូវធ្វើការច្រើនពេកទេ អ្នកត្រូវគេងឱ្យបានគ្រប់គ្រាន់ បរិភោគអាហារដែលមានសារធាតុចិញ្ចឹម ទើបល្អចំពោះសុខភាពអ្នក។
៦. បើនៅពេលដែលអ្នកភ័យ ហើយអន្ទះសារ ហើយអ្នកតែងតែបែកញើសដៃ និងជើង នោះប្រហែលជាក្រពះអ្នក មានបញ្ហាហើយ ដូចនេះ អ្នកគួរតែចៀសវាង កុំបរិភោគរបស់ដែលត្រជាក់ ដូចជា ការ៉េម និងភេសជ្ជៈដែលត្រជាក់ផ្សេងៗជាដើម៕
ញើសចេញពីណា ជំងឺគឺចេញពីនោះ
Reviewed by KHMER-INSIDER
on
March 13, 2016
Rating:

មតិយោបល់