ប្តីប្រពន្ធមួយគូរ មុនពេលរៀបការ និងក្រោយពេលរៀបការ


ស្រីប្រុសមួយគូរ ត្រៀមខ្លួនរៀបការជាមួយគ្នា បុរសមានលុយមួយចំនួន ស្ត្រីមានលុយមួយចំនួនដែរ មុនរៀបការបុរសបានយកលុយមួយចំនួនដែរគេមានទៅរាប់ផ្ទះគេ ស្ត្រីយកលុយដែរគេមានទៅទិញរបស់តុបតែងផ្ទះនិងរបស់ប្រើប្រាស់ ក្រោយរៀបការ បុរសបង់ថ្លៃផ្ទះរាល់ខែ ចំណែកស្ត្រីត្រូវចំណាយចាយវាយក្នុងផ្ទះរួមជាមួយបុរស ៣ឆ្នាំក្រោយមក ស្ត្រីមានផ្ទៃពោះ ក្រោយមកក៏សំរាលកូន នាងបានឈប់ពីការងារ ដើម្បីនៅមើល ថែកូន ចឹងហើយនាងក្លាយជាមេផ្ទះ បុរសបានឡើងតំណែង ប្រាក់ខែក៏ កើនឡើង ១០ឆ្នាំក្រោយមក បុរសជោគជ័យក្នុងការងារ សាច់ឈាម ស្រស់ថ្លា ស្ត្រីនៅតែផ្ទះ មើលថែកូន ធ្វើការងារផ្ទះរាល់ថ្ងៃ សភាពក៏យ៉ាប់មើល ពេលនេះបុរសមានអារម្មណ៍ថា ភរិយាខ្លួនមិនអាចនាំចូលសង្គមទៀតទេ ភាពសីុវិល័យខាងក្រៅទាក់ទាយចិត្ត ធ្វើឲ្យគេសំរេចចិត្តយកប្រពន្ធចុង ក្រោយពេលដែលភរិយា ដឹងរឿង ក៏កើតការឈ្លោះប្រកែកគ្នា ចុងក្រោយគួរឲ្យសោកស្តាយ គេទាំងពីរបាន លែងលះគ្នា ការបកស្រាយតាមច្បាប់ "ផ្ទះ" បុរស បានទិញមុនរៀបការ ស្ត្រីគ្មានសិទ្ធ ស្ត្រីមិនព្រម ប្រាប់ថា "ពួកគេទាំងពីរជួយគ្នាបង់រំលោះ" មេធាវីសួរថា "នាងមានភ័ស្តុតាងអត់?" ស្ត្រីឆ្លើយថា អត់មានទេ រាល់ខែគេជាអ្នកទៅបង់ (ផ្ទះមានតែឈ្មោះបុរស) ស្ត្រីនិយាយទៀតថា "កូនខ្ញុំជាអ្នកបង្កើត ខ្ញុំចិញ្ចឹមរហូតដល់ធំ កូនត្រូវបានមកខ្ញុំ" មេធាវីនិយាយថា "តាមច្បាប់កូនត្រូវបានទៅបុរស នាងគ្មានការងារ មិនមានចំណូល មិនមានផ្ទះ នាងគ្មាន សម្ថភាពចិញ្ចឹមកូនទេ តុលាកាទើបកាត់ក្តីឲ្យបានទៅបុរស "ពេលនេះនាងគ្មានសល់អ្វីទៀតទេ នាងបាត់បង់គ្រប់យ៉ាង នាងអស់សង្ឃឹម ជីវិតនាងត្រូវបានរលាយអស់ ចំណែកបុរសបានចាប់ផ្តើមជីវិតថ្មី មែនហើយ ពីដំបូង បុរសស្រលាញ់នាងខ្លាំងណាស់ តែមនុស្សស្រីភាគច្រើនតែងតែមិនយកចិត្តទុកដាក់ រឿងសំខាន់នោះគឺ "មនុស្ស" សុំត្រឹមមានជីវិតត្រឹមមានជីវិតនៅតែងតែអាចផ្លាស់ប្តូរបានគ្រប់ពេលលវេលា ។

មនុស្សស្រីអើយ...! មើលថែខ្លួនឯង ថ្នាក់ថ្នមខ្លួនឯងឲ្យបានជ្រើនតិចទៅ "ត្រូវតែខ្ពង់ខ្ពស់ទើបមានតម្លៃ"
អត្ថបទដកស្រង់ចេញពីទំព័រ អត្ថបទខ្ញុំ

ប្តីប្រពន្ធមួយគូរ មុនពេលរៀបការ និងក្រោយពេលរៀបការ ប្តីប្រពន្ធមួយគូរ មុនពេលរៀបការ និងក្រោយពេលរៀបការ Reviewed by KHMER-INSIDER on March 03, 2016 Rating: 5