បឹងមួយមានរន្ទះបាញ់រាប់ពាន់ដងក្នុងពេលមួយម៉ោង
បឹងមួយឈ្មោះ Maracaibo ដែលស្ថិតនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា បានក្លាយជាបឹងមានបាតុភូតរន្ទះបាញ់ច្រើនជាងគេមិនធ្លាប់មាន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស Daily Mail។

បឹង Maracaibo គឺជាបឹងដែលប្រសព្វគ្នានឹងទន្លេ Catatumbo ដោយក្នុងមួយឆ្នាំ បឹងនេះមានរន្ទះបាញ់រយៈពេល២៦០ថ្ងៃ ហើយបើគិតក្នុងមួយនាទីគឺមានរន្ទះបាញ់ចំនួន២៨ដងឯណោះ។
មានការយល់ឃើញផ្សេងៗគ្នា អំពីមូលហេតុដែលធ្វើឲ្យបឹងនេះទទួលរងបាតុភូតរន្ទះបាញ់ ច្រើនបែបនេះក្នុងមួយឆ្នាំៗ។ ក្រុមអ្នកវិទ្យាសាស្ត្របានលើកឡើងពីមូលហេតុមួយក្នុងចំណោមមូលហេតុទាំងនោះថា បឹងមួយនេះគឺហំព័ទ្ធទៅដោយជួរភ្នំ ដែលវាធ្វើការរក្សាខ្យល់ដែលមានកម្ដៅកុំឲ្យបក់ចេញទៅក្រៅបាន។ នៅពេលដែលខ្យល់នេះបក់ប៉ះនឹងខ្យល់ត្រជាក់របស់ជួរភ្នំ Andes វានឹងបក់ឡើងទៅលើ នោះវានឹងប៉ះដុំពពក ដែលបង្កើតជារន្ទះបាញ់ ២៨ដងក្នុងមួយនាទី។
ប្រភព៖ សប្បាយ
បឹងមួយមានរន្ទះបាញ់រាប់ពាន់ដងក្នុងពេលមួយម៉ោង
Reviewed by KHMER-INSIDER
on
March 20, 2016
Rating:

មតិយោបល់