គ្រេាះថ្នាក់ចរាចរណ៍ដ៏រន្ធត់ តាមបណ្តោយផ្លូវជាតិលេខ៥



មនុស្សជាច្រេីននាក់របួសធ្ងន់ស្រាល ដោយឡានតូរីសបុកឡានកូរ៉េបណ្តោយផ្លូវជាតិលេខ៥ ត្រង់គីឡូម៉ែតលេខ២៥២ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។ មានប្រជាពលរដ្ឋកំពុងជួយគាស់ ជនរងគ្រោះចេញពីឡានដែលបុករមូលចូលគ្នា គៀបមនុស្សជាប់នៅក្នុងឡាន មានក្មេង ចាស់ និងទារកផងដែរ ជាពិសេសម្តាយដែលអោបកូនជាប់នៅគៀបក្នុងឡាន។ ឡានតូរីសស្លាកលេខ PP2AB 5075 ជាឡានពណ៌ស្លែដឹកមនុស្សមកពីញាុំការគេ និងឡានកូរ៉េធំស្លាកលេខ PP3C 5472 ដោយបុកគ្នាពេញទំហឹងតែម្តង។ ខណៈពេលនេះមានអ្នករបួសធ្ងន់កេីនឡេីងជាង១០នាក់ហេីយ និងកំពុងជួយគាស់ដែកឡានជួយ សង្គ្រោះបន្ត។



ប្រភព៖ ABC Family Cambodia
គ្រេាះថ្នាក់ចរាចរណ៍ដ៏រន្ធត់ តាមបណ្តោយផ្លូវជាតិលេខ៥ គ្រេាះថ្នាក់ចរាចរណ៍ដ៏រន្ធត់ តាមបណ្តោយផ្លូវជាតិលេខ៥ Reviewed by KHMER-INSIDER on March 25, 2016 Rating: 5