ស្វាមីជាច្រើនក្លាយជាបាវសាក់ឲ្យប្រពន្ធវាយ ដើម្បីអបអរទិវានារីអន្តរជាតិ
កាលពីថ្ងៃទី៧ ខែមីនា មានបុរសមួយក្រុមបានពាក់នូវបាវសាក់សម្រាប់វាយនិងបានចាំប្រពន្ធរបស់ពួកគេវាយដំទុកជាការអបអរនៅថ្ងៃសិទ្ធិនារីនៅកន្លែងទេសចរណ៍ខេត្តហេណាន ប្រទេសចិន។
យោងទៅលើរូបភាពវេបសាយ NetEase បានឲ្យដឹងថា "បាវសាក់នៃការស្រឡាញ់" ត្រូវបានសរសេរនៅលើចំហៀងបាវសាក់ ចំណែកម្ខាងទៀតសរសេរថា "ម្ចាស់ស្នេហ៍បង សូមឲ្យកំហឹងរបស់អូនបានបញ្ចេញលើរូបបង"។
ទោះយ៉ាងណា ភរិយាទាំងនោះហាក់មិនបានវាយដំស្វាមីរបស់ខ្លួនឱ្យធ្ងន់ដៃនោះទេ។ ភរិយាមួយរូបបានដាល់ប្តីខ្លួនឯងប្រៀបបីដូចជាតប់ម៉ាស្សាឱ្យអ៊ីចឹង។ ទន្ទឹមនេះ ប្រពន្ធផ្សេងទៀតបានឈរសម្លឹងមុខគ្នា ចាំមើលថាតើមាននរណាក្លាហានហ៊ានបញ្ចេញកណ្តាប់ដៃមុនគេ។
ស្ត្រីជាប្រពន្ធរបស់បុរសទាំងនោះបានបកស្រាយទៅអ្នកយកព័ត៌មានរបស់ Shanghaiist ថាជីវិតត្រូវមានឡើងមានចុះ ស្វាមីនិងភរិយាគួរតែឈរនៅក្បែគ្នាទៅវិញទៅមក។ "មានបុរសនៅក្បែរអ្នកគឺជាជម្រកផ្អែមល្ហែម។ ជីវិតត្រូវការប៉ះប៉ូវក្នុងរឿងមួយចំនួន ហើយប្ដីប្រពន្ធត្រូវតែយល់ពីគ្នាទៅវិញទៅមក"៕
ស្វាមីជាច្រើនក្លាយជាបាវសាក់ឲ្យប្រពន្ធវាយ ដើម្បីអបអរទិវានារីអន្តរជាតិ
Reviewed by KHMER-INSIDER
on
March 09, 2016
Rating:

មតិយោបល់