តូចចិត្ត និងកូនស្រីរត់តាមប្រុសលោកតាអាយុ៨៣ឆ្នាំ ម្នាក់ចងករសំលាប់ខ្លួន
ខេត្តត្បូងឃ្មំុៈ
នារីម្នាក់បើទោះបីមិនបានលើកដៃសំលាប់ឪពុកខ្លួន
ដែលមានវ័យ៨៣ឆ្នាំនោះក៏ដោយប៉ុន្តែទង្វើរ
និងសកម្មភាពរបស់នាងបានសំលាប់ជីវិតលោកឪពុករបស់នាង ដោយប្រយោលរួចទៅហើយ ។ ហើយរឿងរ៉ាវទាំងនេះ
បានកើតឡើងទៅលើបុរសចំណាស់អាយុ៨៣ឆ្នាំម្នាក់ ដោយសារតែ តូចចិត្ត
និងកូនស្រីជាទីស្រលាញ់របស់ខ្លួន ដែលខំចញ្ចឹមបីបាច់ថែទាំតាំងពីនៅតូច បែរជាសងគុណលោក
ដោយការរត់ទៅតាមប្រុសនិងធ្វើឲ្យ ប្រាស់ចាកប្រពៃណីទំនៀមទំលាប់ដូនតាដ៏ផូរផង់
ហើយលោកតាក៏សំរេចចិត្ត ចងកបញ្ចប់ជីវិតគួរឲ្យសង្វេកទៅ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង
៧,៣០ នាទី ថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៦ ស្ថិតនៅភូមិក្តុលក្រោម ឃុំទន្លូង ស្រុកមេមត់
ខេត្តត្បូងឃ្មុំ ។
លោកអធិការនគរបាលស្រុកមេមត់
ហុង គឹមហឿន បានបញ្ជាក់ប្រាប់ថា បុរសវ័យ ៨៣ឆ្នាំខាងលើ មាន ឈ្មោះ មៀច វ៉ែន
លោកតាបានសំរេចចិត្ត យកខ្សែអង្រឹងចងកនៅនឹងដើមរាំងនៅវាលស្រែរបស់ខ្លួន
ស្ថិតនៅភូមិក្តុលក្រោម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយមូលហេតុ
ខឹងកូនស្រីរត់តាមប្រុស ។
ហើយបច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី
៕
តូចចិត្ត និងកូនស្រីរត់តាមប្រុសលោកតាអាយុ៨៣ឆ្នាំ ម្នាក់ចងករសំលាប់ខ្លួន
Reviewed by KHMER-INSIDER
on
March 03, 2016
Rating:

មតិយោបល់