បង្រាបករណីក្រុមចោរប្លន់ពីរនាក់ នៅខេត្តកណ្តាល
ស្រុកមុខកំពូល៖
០៣.០៣.២០១៦**ករណី៖ ស្រាវជ្រាវនិងបង្ក្រាបមុខសញ្ញា ប្លន់Wing ឃំុព្រែកតាកូវ
ស្រុកខ្សាច់កណ្ដាល កាលពីថ្ងៃទី១២.១២.២០១៥ និងបក្ខពួក
បន្តបម្រុងធ្វើសកម្មភាពប្លន់ផ្ទះចងការប្រាក់ នៅភូមិព្រែកជ្រៅឃំុរកាកោង២
ស្រុកមុខកំពូលខេត្តកណ្ដាល នៅថ្ងៃទី០២.០៣.២០១៦ វេលាម៉ោង ១៧.៣០នាទី ។
**នៅព្រឹកថ្ងៃទី០២.០៣.២០១៦ ដោយទទួលបានព័ត៌មានជំនាញក្ដាប់បានថា
ក្រុមបក្ខពួកចោរប្លន់ បានប្រមូលផ្ដំុកម្លាំងរបស់វា មកជួបជំុគ្នានៅចំណុច ទឹកថ្លា
ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មានអាវុធវែងខ្លី ដែលដឹកនាំដោយ ៖១.ឈ្មោះ ហីុង នី ហៅ
ប៉េន ហៅ មមីស (មេក្លោង)២.ឈ្មោះ កីឡាករ៣.ឈ្មោះ ក្រៃថោង៤.ឈ្មោះ វីណា៥.ឈ្មោះ
ម្នាក់ទៀតមិនស្គាល់ឈ្មោះ
ក្រុមនេះបានប្រមូលផ្ដំុកម្លាំងមកជួបជំុគ្នា ធ្វើដំណើរទៅមើលភូមិសាស្ត្រឃំុកោះចូរ៉ាម
ស្រុកខ្សាច់ កណ្ដាល បម្រុងធ្វើសកម្មភាពនៅថ្ងៃទី២៩.០២.២០១៦ និងមកពិនិត្យមើល
ភូមិសាស្ត្រ ឃំុរកាកោង២ ស្រុកមុខកំពូល និងបន្តមកមើលព្រែកក្ដាម ឃំុវិហារលួង
ស្រុកពញាឭ ។ លុះ នៅថ្ងៃទី០១.០៣.២០១៦ ក្រុមនេះបានមកជួបជំុគ្នាសីុផឹកពេលយប់
នៅផ្លូវជាតិលេខ៣ ផ្ទះខារាអូខេ ឈ្មោះ មីងតាំង មានឈ្មោះ មីង លី ភេទស្រី
នៅភូមិថ្លុកខ្នុង ឃំុព្រៃញាតិ ស្រុកគងពិសី
ខេត្តកំពង់ស្ពឺដើម្បីរៀបចំគម្រោងការប្លន់ នៅឃំុរកាកោង២ ស្រុកមុខកំពូល ។
បន្ទាប់មកនៅព្រឹក ថ្ងៃទី០២.០៣.២០១៦ ព្រឹកមិញនេះ ក្រុមមុខសញ្ញាប្លន់
ដែលដឹកនាំដោយឈ្មោះហីុង នី ហៅអាមមីស បានឲ្យបក្ខពួកគ្នាវា ឈ្មោះ អាកីឡាករ
រហ័ស(នាមហៅក្រៅ) ឡើងមកព្រែកក្ដាម ស្រុកពញាឭ ដើម្បីមកយកអាវុធវែង
ដឹកតាមរថយន្តមកគោលដៅផ្សាររកាកោង២ ដើម្បីធ្វើសកម្មភាពប្លន់ម្ចាស់ ផ្ទះឈ្មោះ ស៊ុក
សុវណ្ណនី ភេទស្រី ជនជាតិខ្មែរមុខរបរគ្រូបង្រៀន នៅភូមិព្រែកជ្រៃ ឃំុរកាកោង
ស្រុកមុខកំពូល ខេត្តកណ្ដាល ។ បន្ទាប់មកសមត្ថកិច្ចជំនាញ បានសហការជាមួយ ក្រសួង
ខេត្ត ស្រុក ប៉ុស្តិ៍ បានរៀបចំផែនការត្រៀមពួនស្ទាក់ ចាប់មុនពេលធ្វើសកម្មភាពសមត្ថកិច្ចបានកំណត់ស្គាល់ភិនភាគមុខសញ្ញាពាក់មួកសុវត្ថិភាព
ពាក់ម៉ាស និងមានកាបូបដាក់នៅទូកម៉ូតូខាងមុខ ម៉ូតូសង្ស័យ០២គ្រឿងនៅចំណុចផ្លូវ
បំបែកច្រកចូលទៅឃំុរកាកោង១ ហើយបានឃាត់មុខសញ្ញាហៅឲ្យឈប់
ប៉ុន្តែមុខសញ្ញាជនសង្ស័យម៉ូតូ០២គ្រឿង C125ពណ៌ខ្មៅ ផ្លាកលេខកំពង់ចាម 1F-9405
ជិះគ្នា ០១នាក់ ត្រូវបានចាប់ខ្លួន និងផ្លាកលេខ ភ្នំពេញ 1FA-2128 ជិះគ្នា០២
នាក់ មិនព្រមឈប់ហើយបានបើកគេច បុកសមត្ថកិច្ច បកក្រោយឆ្ពោះឡើងមកផ្លូវជាតិលេខ៦វិញ
ដោយបានលូកដៃ ចូលក្នុងកាបូបនិងអាម្នាក់ទៀត យកដៃកាន់ចង្កេះ ភ្លាមៗនោះ
សមត្ថកិច្ចបានផ្ទុះអាវុធក្រុមពួកវាទាំង០២នាក់ បានផ្ដួលម៉ូតូចោល រត់គេច
បំបែកគ្នាចុះមកខាងលិចផ្លូវជាតិលេខ៦ ខាងក្រោយភូមិផ្ទះប្រជាពលរដ្ឋ។ តាមរយះ ដានឈាម
ដែលពួកវាត្រូវរបួស បន្ទាប់មកត្រូវបានសមត្ថកិច្ច បន្តតាមរុករក ព័ទ្ធចាប់បាន ០១នាក់
ឈ្មោះ ហីុង នី ហៅអាមមីស ហៅប៉េន (មេក្លោងក្រុមចោរប្លន់) ដែលបានរត់គេចខ្លួនសំងំ
នៅក្បែរគុម្ពឬស្សី ។ ចំណែកបក្ខពួក របស់វា០២នាក់ទៀត បានបើករថយន្តម៉ាក់កូរ៉ូឡា ពណ៌ស
ដឹកអាវុធគេចចេញមកតាមបណ្ដាយផ្លូវជាតិលេខ៦ ចូលមកក្នុងទិសដៅភ្នំពេញ
អាម្នាក់ទៀតបន្តរត់គេចខ្លួនចុះទៅក្នុងព្រៃវាលបឹងខាងក្រោយភូមិ
បច្ចុប្បន្នសមត្ថកិច្ចបន្តហ៊ព័ទ្ធ ។ ដោយឡែក ឈ្មោះ ហីុងនី ហៅអាមមីស តាមរយះការសង្គ្រោះបន្ទាន់របស់ក្រុមគ្រូពេទ្យបឋម
នៅមន្ទីរពេទ្យជ័យជំនះ ស្នាមរបួសត្រូវ គ្រាប់ចំ កន្លែងកំប៉េះគូទចំហៀង ចំនួន០២គ្រាប់
។
-ករណីនេះសមត្ថកិច្ចកំពុងបន្តធ្វើការ
ស្រាវជ្រាវ រុករកបក្ខពួករបស់វាបន្ថែមទៀត។
ប្រភព៖ ស្នងការនគរបាលខេត្តកណ្តាល
បង្រាបករណីក្រុមចោរប្លន់ពីរនាក់ នៅខេត្តកណ្តាល
Reviewed by KHMER-INSIDER
on
March 03, 2016
Rating:

មតិយោបល់