រថយន្តកូរ៉េចំណុះ២តោនកន្លះមួយគ្រឿង បានបើកលឿនក៍ជ្រុលចង្កូតទៅបុករៈផ្ទះអ្នកភូមិ
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលនឹកស្មានមិនដល់បង្កឡើងដោយរថយន្តកូរ៉េចំណុះ២តោនកន្លះមួយគ្រឿងបាន បើកលឿនក៍ជ្រុលចង្កូត ទៅបុករៈផ្ទះអ្នកភូមិចំនួន២ខ្នងផ្ទះ ក្នុងនោះផ្ទះតៀមមួយខ្នងត្រូវខូចខាតបាក់កន្រ្ទួប និងបង្កឲ្យក្មេងស្រីម្នាក់ស្លាប់ និងមនុស្សប្រុស៣នាក់រងរបួស។នាយរងការិយាល័យចរាចរណ៍លោកវរសេនីយ៍ត្រី ណាប់ ទឹដ្ឋា បានឲ្យដឹងថា ឧប្បត្តិហេតុគ្រោះថ្នាក់ចរចារមួយនេះ បានកើតឡើងនៅវេលាម៉ោង១២ ថ្ងៃទី១៦ មិនា នៅលើផ្លូវជាតិ ក្នុងឃុំបុសលាវ ស្រុកចិត្របុរី បង្កឡើងដោយរថយន្តកូរ៉េចំណុះ ២តោនកន្លះ ព្រោះតែកំហុសបច្ចេកទេសពេលបើករបរ (ដាច់មែត្រចង្កូត) ក៍បានរេចង្កូតធ្លាក់ផ្លូវបង្កការបុករៈបណ្តាលឲ្យផ្ទះតៀមមួយខ្នងត្រូវខូចខាតទាំងស្រុង និងផ្ទះឈើមួយខ្នងទៀតក៍ត្រូវខូចខាត ហើយជ្រុលទៅបុករថយន្តសាំយ៉ុងដែលចតស្ងៀមនៅនិងមុខផ្ទះមួយគ្រឿងទៀតក៍បណ្តាលឲ្យខូចខាតដូចគ្នា។ លោកបញ្ជាក់ថា ក្រៅពីជនជាតៃ កុងរថយន្តនិងព្រូបានរងរបួសធ្ងន់ ដោយកៀបជាប់ក្នុងការប៊ីនរថយន្ត ក៍នៅមានក្មេងស្រីអាយុ១១ឆ្នាំម្នាក់បានស្លាប់ នៅ ពេលនាងកំពុងតែដើរលើចិញ្ចើមផ្លូវ និងត្រូវរថយន្តមួយគ្រឿងនេះបុក ក្នុងនោះបង្កឲ្យបុរសវ័យចំណាស់ម្នាក់ជាម្ចាស់ផ្ទះតៀមបានរងរបួស ដោយត្រូវរថយន្ត បុកប៉ើងនៅពេលកំពុងសម្រាកនៅលើប៉ៅអីនៅខាងមុខផ្ទះ។
ប្រភព៖ ស្នងការនរគរបាលខេត្តក្រចេះ
រថយន្តកូរ៉េចំណុះ២តោនកន្លះមួយគ្រឿង បានបើកលឿនក៍ជ្រុលចង្កូតទៅបុករៈផ្ទះអ្នកភូមិ
Reviewed by KHMER-INSIDER
on
March 16, 2016
Rating:

មតិយោបល់