Cambodia All Stars ដែលទទួលបានជ័យជម្នះក្រុមកីឡាករ Lao All Stars ក្នុងលទ្ធផល ៣-២


សូមអបអរសាទរក្រុមកីឡាករកម្ពុជា Cambodia All Stars ដែលទទួលបានជ័យជម្នះក្រុមកីឡាករ Lao All Stars ក្នុងលទ្ធផល ៣-២

ទិដ្ឋភាពទូទៅនៃអ្នកគាំទ្រក្រុមកីឡាករកម្ពុជាក្នុងការប្រកួតមិត្តភាពអន្តរជាតិរវាង Cambodia All Stars និង Lao All Stars ដើម្បីអបអរសាទរ និងលើកកម្ពស់ទំនាក់ទំនងការទូតកម្ពុជា-ឡាវ ខួបទី៦០ ក្រោមអធិបតីភាពឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក។

ជាលទ្ធផល គឺក្រុមកីឡាករកម្ពុជា Cambodia All Stars បានយកឈ្នះក្រុមកីឡាករ Lao All Stars ៣-២។ នាឱកាសនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានឧបត្ថម្ភដល់ក្រុម Cambodia All Stars ក្នុង១នាក់ ៤លានរៀល ដើម្បីជាការលើកទឹកចិត្តដល់ក្រុមកីឡាករកម្ពុជា។
ប្រភព៖ MoEYS Cambodia
Cambodia All Stars ដែលទទួលបានជ័យជម្នះក្រុមកីឡាករ Lao All Stars ក្នុងលទ្ធផល ៣-២ Cambodia All Stars ដែលទទួលបានជ័យជម្នះក្រុមកីឡាករ Lao All Stars ក្នុងលទ្ធផល ៣-២ Reviewed by KHMER-INSIDER on March 18, 2016 Rating: 5